Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរ ចាប់អ្នកកាសែតដាក់គុក រឿងរិះគន់ប្រធានាធិបតីហ្វីលីពីន

អ្នកកាសែត​ហ្វីលីពីនដ៏​ល្បីឈ្មោះម្នាក់ ដែលធ្លាប់រិះគន់មិនសំចៃមាត់​ទៅលើរដ្ឋាភិបាល ​ក្រោមការដឹកនាំរបស់​លោក ​Rodrigo Duterte នោះ កាលពីថ្ងៃទី១៥ ខែមិថុនា ត្រូវបានបញ្ជូនខ្លួន​ឡើង​តុលាការ​ដើម្បីចោទប្រកាន់ទោស ពីបទ​បង្ខូចកេរ្តា មបណ្តាញអ៊ីនធើណេត ហើយអាចប្រឈមនឹងការផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ រយ:ពេល៦ឆ្នាំ។ 

អ្នកកាសែត ឈ្មោះ Maria Ressa អាយុ​៥៦ឆ្នាំ ជាម្ចាស់គេហទំព័រ​ Rappler ផងនោះ​​ ជាគោលដៅ​ស៊ើបអង្កេតច្រើនករណី​ពីសំណាក់អាជ្ញាធរហ្វីលីពីន ក្រោយពីការ​ចុះផ្សាយអត្ថបទ​រិះគន់​គោលនយោបាយ​រដ្ឋាភិបាលរបស់ប្រធានាធិបតី Rodrigo Duterte ក៏ដូច​ជារិះគន់សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន នៅហ្វីលីពីន ។ 

ប្រភពព័ត៌មានហ្វីលីពីន​បានផ្សាយថា អ្នកកាសែត Maria Ressa ​អាចប្រឈម​ទៅនឹងការជាប់ពន្ធនាគាររយៈពេល​៦ឆ្នាំ​។ ប៉ុន្តែ​ការសម្រេចក្តីចុងក្រោយគឺមិនទាន់​ត្រូវបានតុលាការធ្វើឡើងនៅឡើយទេ ។ 

 

រដ្ឋាភិបាល​ Duterte បានប្រកាសថា សំណុំរឿងមួយនេះ មិនមែនជាហេតុផលនយោបាយអ្វីទេ ហើយថា អាជ្ញាធរ​ត្រូវតែអនុវត្ត​ច្បាប់ទម្លាប់​ សូម្បីជាអ្នកកាសែតក៏ដោយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9384554