Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីស្រាអែល ចាប់ផ្ដើមបង្កើតសហគមន៍ត្រាំ នៅលើដែនដីរឹបអូសពីស៊ីរី

អាជ្ញាធរអ៊ីស្រាអែល កំពុងតែចាប់ផ្ដើមអនុវត្តជំហានជាក់លាក់មួយដល់ការបង្កើតសហគមន៍ ត្រាំ នៅលើតំបន់ខ្ពង់រាប Golan ដើម្បីជាការលើកកិត្ដិយសដល់ប្រធានាធិបតីអាមេរិក។

នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់កិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា រដ្ឋាភិបាលនេះកំពុងតែអនុវត្ដជំហានជាក់ស្ដែង ស្ដីអំពីការបង្កើតសហគមន៍មួយ នៅលើតំបន់ខ្ពស់រាប Golan ដោយដាក់ឈ្មោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើដែនដីនោះ។

លោកនាយករដ្ឋមន្រ្ដី បានសរសេរ នៅក្នុងសេចក្ដីថ្លៃងការណ៍មួយចេញផ្សាយ ដោយការិយាល័យរបស់លោកថា ថ្ងៃនេះ យើងនឹងអនុវត្ដជំហានជាក់ស្ដែងចំពោះការបង្កើតសហគមន៍ Ramat-Trump នៅលើតំបន់ខ្ពស់រាប Golan ។ ដែនអធិបតេយ្យភាពរបស់អ៊ីស្រាអែលនេះ ត្រូវបានទទួលស្គាល់ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានប្រកាស កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៩ ថា សហគមន៍មួយនេះ នឹងត្រូវបង្កើតនៅលើទឹកដីខ្ពង់រាប Golan ដើម្បីជាការលើកកិត្ដិយដល់ប្រធានា​ធិ​បតីអាមេរិក។ លុះមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំដដែល ក៏មានបើកសម្ពោធសហគមន៍មួយ ឈ្មោះ Ramat-Trump ។

សូមជម្រាបថា តំបន់ខ្ពង់រាប Golan នោះ ជាដែនដីរបស់ប្រទេសស៊ីរី ចាប់ពីឆ្នាំ១៩៤៤មក ប៉ុន្ដែបន្ទាប់ពីសង្រ្គាម រយ:ពេល៦ថ្ងៃ នៅក្នុងអំឡុងឆ្នាំ១៩៦៧ តំបន់នោះបានធ្លាក់ នៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ លុះមកដល់ឆ្នាំ១៩៨១ សភារបស់អ៊ីស្រាអែល​ បានអនុម័តច្បាប់ជាឯកតោភាគី ស្ដីអំពីតំបន់ខ្ពស់រាប Golan ដោយអ៊ីស្រាអែល​បានចាត់ទុកជាអធិបតេយ្យភាពរបស់ខ្លួន​ ទៅលើដែនដីនោះ។ បើទោះជា អង្គការសហប្រជាជាតិ បានទុកជាមោឃ ចំពោះការអះអាងរបស់អ៊ីស្រាអែល ក៏ដោយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9384530