
ក្រុមតារាចម្រៀង TWICE បានបង្កើតកំណត់ត្រាថ្មីៗជាច្រើន ជាមួយនឹងអាល់ប៊ុមបទចម្រៀង MORE & MORE របស់ក្រុមពួកគេ ។
ក្រុម TWICE បានកាន់កាប់តំណែងជាក្រុមតារាចម្រៀងស្រីរបស់ប្រទេសកូរ៉េ ជាមួយនឹងការសម្តែងក្នុងកម្មវិធីតន្ត្រី ដែលទទួលបានជ័យលាភីច្រើនជាងគេ រហូតទៅដល់ ១០២ដង។ ក្រុមពួកគេទទួលបានជោគជ័យមួយនេះក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ ៨ខែប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា ក្រុម TWICE បានចេញផ្សាយអាល់ប៊ុមបទចម្រៀងខ្នាតតូចទី៩ របស់ពួកគេ ដែលមានចំណងជើងថា “MORE & MORE” កាលពីថ្ងៃទី០១ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop