Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកស្គាល់នាយកប្រតិបត្តិធំៗ ៤ រូបដែលធ្លាប់ខូចឈ្មោះដោយសាររឿងអាស្រូវ !

អ្នក​ប្រហែលជា​ធ្លាប់​បាន​អាន ឬ​ទស្សនា​ឃើញ​ខ្សែជីវិត​របស់​នាយក​ប្រតិបត្តិ​ធំ​ៗ​ជុំវិញ​ពិភពលោក​ជា​ច្រើន​មក​ហើយ តែ​ក្រៅពី​ជីវិត​ដ៏​ជោគជ័យ និង​គួរ​ឲ្យ​គោរព មាន​នាយក​ប្រតិបត្តិ​មួយ​ចំនួន​ក៏​បាន​ធ្លាក់ខ្លួន​បរាជ័យ​ក្រោក​ឡើង​វិញ​មិន​រួច​ដែរ ។

ខាងក្រោម​គឺជា​នាយក​ប្រតិបត្តិ​ធំ​ៗ​ដែល​បាន​ធ្លាក់ខ្លួន​បរាជ័យ និង​មេរៀន​ដែល​អ្នក​អាច​រៀនសូត្រ​ពី​អ្នក​ទាំងនេះ​បាន ៖

១. លោក ហា​វី វ៉ា​ញ​ស្ទី​ញ (Harvey Weinstein)

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន The Weinstein Comapny នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​ផ្លូវភេទ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០១៧ ដែល​បង្ក​ឲ្យ​មាន​ចលនា​ប្រឆាំង​នឹង​ការ​បំពាន​ផ្លូវភេទ​ស្ត្រី​ដ៏​ធំ​ក្នុង​សហរដ្ឋអាមេរិក ។ មេរៀន​សំខាន់​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ពី​ការ​បរាជ័យ​របស់​លោក វ៉ា​ញ​ស្ទី​ញ នេះ​គឺ​មិន​មាន​អំពើអាក្រក់​ដែល​អាច​ត្រូវ​បាន​លាក់បាំង​បាន​ទេ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​មិន​ថា​អ្នកជា​អ្នកមាន ឬ​មាន​ឥទ្ធិពល​ប៉ុនណា​ឡើយ ។

២. លោក រី​ឆាត ស្មី​ត (Richard Smith)

លោក​មហាសេដ្ឋី​ម្នាក់​នេះ​ធ្លាប់​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Equifax ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​អសមត្ថភាព​ក្នុង​ការ​ការពារ​ទិន្នន័យ​របស់​អតិថិជន​របស់​ខ្លួន​ដែល​បង្ក​ឲ្យ​មានការ​លួច​ទិន្នន័យ​ហិរញ្ញវត្ថុ និង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ចំនួន ១៤៣​លាន​នាក់​ក្នុង​សហរដ្ឋអាមេរិក ។ អ្នកដឹកនាំ​ក្រុមហ៊ុន និង​អាជីវកម្ម​ដទៃ​អាច​រៀនសូត្រ​ពី​លោក​ទាក់ទិន​នឹង​ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​ទិន្នន័យ ព្រមទាំង​ការ​ទទួលខុសត្រូវ​រាល់ពេល​ដែល​បាន​ប្រព្រឹត្ត​ខុស​ផង​ដែរ ។

៣. លោក ស្ក​ត ថម​សាន់ (Scott Thompson)

លោក​ធ្លាប់​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yahoo ដ៏​ធំ និង​ត្រូវ​បាន​ចោទប្រកាន់​ថា​ក្លែងបន្លំ​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​លើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន ។ ជាក់ស្តែង តាម​សមត្ថភាព​របស់​លោក លោក ថម​សាន់ មិន​មានការ​លំបាក​ខ្លាំង​ទេ​ក្នុង​ការ​ទទួល​បាន​តំណែង​ខ្ពង់ខ្ពស់​ក្នុង​ក្រុមហ៊ុន តែ​លោក​បែរជា​ជ្រើសរើស​ការ​កុហក​ទៅ​វិញ ។

៤. អ្នកស្រី អេ​លី​ហ្សា​បេ​ត ហូ​ម​ស៍ (Elizabeth Holmes)

អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Theranos រូប​នេះ​បាន​បោកប្រាស់​មនុស្ស​អស់​រាប់​លាន​ដុល្លារ​ដោយ​កុហក​ថា អ្នកស្រី​បាន​ស្រាវជ្រាវ​ឃើញ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ថ្មី​មួយ ។ ប៉ុន្តែ​បច្ចេកវិទ្យា​នោះ​មិន​ដែល​មាន​រូបរាង​ពី​មុន​មក​ទេ ហើយ​តាំងពី​ពេល​នោះ​មក អ្នកស្រី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ជា​ច្រើន ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615462