Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Zidane បំបែកកំណត់ត្រាមួយ ក្រោយដឹកនាំ Real យប់មិញ

ក្រៅពីជ័យជំនះដ៏ត្រចះយប់មិញ ដោយឈ្នះលើEibar ក្នុងលទ្ធផល 3-1 ផងដែរនោះ យើងឃើញថាគ្រូបង្វឹក Real Madridលោក Zinedine Zidane ក៏បានបំបែកកំណត់ត្រាមួយអោយក្លឹបផងដែរ គឺលោកបានក្លាយជា គ្រូបង្វឹកទី៣ ដែលអាចដឹកនាំ Real Madrid បាន200ប្រកួតឡើង។

នេះជាកំណត់ត្រាដ៏គួរអោយចាប់អារម្មណ៏ ព្រោះក្នុងប្រវត្តិសាស្រ្តក្លឹប Real ដ៏យូរអង្វែងមានតែគ្រូបង្វឹក២ផ្សេងទៀតប៉ុណ្ណោះដែលធ្វើបាន គឺ Miguel Munoz និង Vicente del Bosque។

គួរបញ្ជាក់ផងដែរ Real Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង Zidaneនេះទទួលបានជោគជ័យយ៉ាងខ្លាំងដោយអាចឈ្នះ UEFA Champion League ៣ដងជាប់គ្នា ហើយរដូវកាលនេះក៏ធ្វើបានល្អដែរដោយស្ថិតនៅលេខ២ កំពូលតារាង La Liga។

from: https://tnaot.com/km/m/detail/article/9383500