Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខសញ្ញាទាំងនេះបង្ហាញថា ដល់ពេលដែលអ្នកគួរសុំចៅហ្វាយឡើងប្រាក់ខែហើយ !

ឆ្នាំ ២០២០ នេះ​ពោរពេញ​ទៅ​ដោយ​រឿង​ដែល​មិន​អាច​នឹក​ស្មាន​ទុក​មុន​បាន ក្នុង​ពេល​ដែល​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ឆ្លងកាត់​ឆ្នាំ​នេះ ​។ ជាមួយ​គ្នា​នេះ​ដែរ បុគ្គលិក​គ្រប់​វិស័យ​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ធ្វើការ​ថ្មី ។

ប្រសិនបើ​អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឬ​កំពុង​តែ​ទទួល​រ៉ាប់រង​ការងារ​កាន់តែ​ច្រើន​ក្នុង​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រហែលជា​មានចិត្ត​ចង់​សុំ​ឡើង​ប្រាក់ខែ ។ ប៉ុន្តែ​តើ​វា​សម​ហេតុ​សម​ផល​ដែរ​ទេ​ ក្នុង​ការ​លើក​ឡើង​ពី​ប្រធានបទ​នេះ?

ចម្លើយ ​គឺ​ខុស​គ្នា​ទៅ​តាម​ស្ថានភាព​ក្រុមហ៊ុន​របស់​អ្នក ។ ហើយ​មុខសញ្ញា​ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ថា ​វា​ជា​ពេល​ល្អ​ក្នុង​ការ​ស្នើ​សុំ​ឡើង​ប្រាក់ខែ ៖

១. ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ

អាជីវកម្ម​មួយ​ចំនួន​ស្ទើរតែ​ដួល​រលំ​ទាំងស្រុង​តាំងពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ខណៈ​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​បែរជា​មើលឃើញ​ការ​លូតលាស់​យ៉ាង​លឿន​ទៅ​វិញ ជា​ពិសេស​ក្រុមហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាដើម ។ ប្រសិនបើ​ក្រុមហ៊ុន​របស់​អ្នក​មិន​ជួប​ប្រទះ​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ទេ​នោះ អ្នក​អាច​លើក​ពី​ប្រធានបទ​នេះ​បាន​ឲ្យ​តែ​អ្នក​បាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ។

២. អ្នក​ឧស្សាហ៍​ត្រូវ​បាន​អ្នក​ដទៃ​ទទួលស្គាល់

បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ឆ្នាំ ២០២០ នេះ​ភាគច្រើន​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​មិន​ដែល​ជួប​ប្រទះ​ពី​មុន​មក ។ ជា​លទ្ធផល មនុស្ស​មួយ​ចំនួន​ធ្លាក់​ក្រោម​សម្ពាធ​ធ្វើ​អ្វី​មិន​ចេញ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​បញ្ចេញ​ភាព​ក្លា​ហា​និង​ភាព​ច្នៃប្រឌិត​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទៅ​វិញ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រភេទ​ទី​ពីរ​នោះ​អ្នក​គួរតែ​កត់ត្រា​ទុក​នូវ​ការ​សម្រេច​ធំ​ៗ​របស់​អ្នក ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រសិនបើ​អ្នក​តែងតែ​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​ពី​មនុស្ស​ដទៃ វា​ប្រហែលជា​ដល់​ពេល​ល្អ​ហើយ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ ។

៣. ពេល​ដែល​ក្រុមហ៊ុន​កំពុង​រក​បុគ្គលិក​ថ្មី

អ្នក​អាច​ឧស្សាហ៍​តាមដាន​ការ​ប្រកាស​ក្នុង​ក្រុមហ៊ុន​អ្នក​បាន​ដើម្បី​ដឹង​ថា ក្រុមហ៊ុន​អ្នក​កំពុង​តែ​រក​បុគ្គលិក​ថ្មី ឬទេ ? ។ ប្រសិនបើ​ពួក​គេ​កំពុង​តែ​រក​បុគ្គលិក​ថ្មី​នោះ វា​ជា​ឱកាសល្អ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​ហើយ ។ ទោះជា​ពួក​គេ​មិន​អាច​ផ្តល់​ជូន​តាម​សំណើរ​របស់​អ្នក​ពិតមែន​ក្តី​អ្នក​នៅ​តែ​អាច​ទាមទារ​អត្ថប្រយោជន៍​មួយ​ចំនួន​ដូច​ជា​ចំនួន​ថ្ងៃ​សម្រាក​បន្ថែម ឬ​ប្រាក់​បូ​ណឺ​ស​ជាដើម ។

យ៉ាងណា​ក្តី អ្នក​ត្រូវ​តែ​ស្មោះត្រង់​នឹង​ខ្លួនឯង និង​ព្យាយាម​វាយតម្លៃ​លើ​ការងារ​របស់​អ្នក ។ អ្វី​ដែល​សំខាន់ គឺ​អ្នក​គួរតែ​ព្យាយាម​តាមដាន​និង​កត់​ត្រាទុក​នូវ​ការ​សម្រេច​នានា​ក្នុង​ការងារ​របស់​អ្នក ៕ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615341