Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំណើនភ្ញៀវទេសចរកម្សាន្តអំឡុងសម្រាក គឺជាក្តីសង្ឃឹមប្រជាសហគមន៍ទេសចរណ៍ធម្មជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សម្រាក​កន្លង​មកនេះ កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ធម្មជាតិ​ជា​ច្រើន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​២២ ខែសីហា​នេះ ។

លោក ឃិ​ន ម៉េ​ង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​បាន​បញ្ជាក់​ថា ថ្វី​ត្បិត​ប្រទេស​កម្ពុជា ក៏​ដូច​ជា ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ទទួល​បាន​សន្ទុះ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នានា នៅ​ទូ​ទាំង​ប្រទេស ក្នុងអំឡុងពេល​ឈប់​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ខែ្ម​រ ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែសីហា កន្លង​ទៅ​នេះ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

លោក ឃិ​ន ម៉េ​ង​ឃាង បាន​បង្ហាញ​ថា កំណើន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​អំឡុង​សម្រាក​សង​ពិធី​បុណ្យចូលឆ្នាំ គឺជា​ក្តី​សង្ឃឹម​របស់​ប្រជា​សហគមន៍​ទេសចរណ៍ធម្មជាតិ ។

តាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ (១៧-២០ ខែសីហា ឆ្នាំ​២០២០) មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ១១៦៩៨២៤ នាក់ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស ដែល​ក្នុង​នោះ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រួម​មាន ៖ ខេត្តសៀមរាប ខេត្ត​កែប ខេត្តកំពត ខេត្តបាត់ដំបង ខេត្ត​ព្រះ​សីហ​នុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និង​ខេត្តរតនគិរី ។ ភ្ញៀវ​ទេសចរ​ភាគច្រើន​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសភាព​ធម្មជាតិ​ព្រៃឈើ វាលស្មៅ តំបន់ឆ្នេ​សមុទ្រ តំបន់​ទឹកធ្លាក់ តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ តំបន់​វប្បធម៌ និង​សហគមន៍​ទេសចរណ៍ ។

ជាមួយ​គ្នា​នេះ សហគមន៍​តំបន់ការពារធម្មជាតិ ជា​ពិសេស​សហគមន៍​ដែល​មាន​សក្តានុពល​ធនធានធម្មជាតិ បាន​រៀបចំ និង​ទទួល​ស្វាគមន៍ ភ្ញៀវ​ទេសចរ​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍​សំខាន់​ៗ​រួម​មាន ៖ ចំណត កន្លែង​អង្គុយ​សម្រាកលំហែរ​ជា​លក្ខណៈ​គ្រួសារ ម្ហូបអាហារ​សហគមន៍ សេវាកម្ម​ដឹក​ជញ្ជូន និង​នាំ​ភ្ញៀវ (​គោ​យន្ត ទូក ម​គ្គុ​ទេស​ក៏​សហគមន៍​) ផ្ទះ​ស្នាក់ បោះ​តង់ ទឹកធ្លាក់ ការ​ទស្សនា​តំបន់ឆ្នេរ​សមុទ្រ និង​ការ​សំដែង​សិ​ល្បះ របាំ​វប្បធម៌ នៅ​តាម​មូលដ្ឋាន ដែល​សេវាកម្ម​ទាំងនេះ បាន​ផ្តល់ នូវ​ប្រាក់​ចំណូល​ផ្ទាល់ និង​ចំណូល​ប្រយោល​ដល់​សហគមន៍​មូលដ្ឋាន ។

និន្នាការ​កើនឡើង នូវ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់ការពារធម្មជាតិ គឺជា​សញ្ញាណ​ថ្មី​បង្ហាញ​ថា ប្រជាជន​កម្ពុជា​យើង​កាន់តែ​បណ្តុះ គំនិត​ស្រលាញ់​ធម្មជាតិ និង​ចូលរួម​ថែរក្សា ស្តារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក៏​ដូច​ជា ការ​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន ។

តាម​ការ​អង្កេត​តាម​សហគមន៍​ទេសចរណ៍​ចំនួន ២០ ក្នុង​តំបន់ការពារធម្មជាតិ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ឈប់​សម្រាក​ចំនួន ៥​ថ្ងៃ (១៧-២១ សីហា ឆ្នាំ​២០២០) បង្ហាញ​ថា មាន​ភ្ញៀវ​ទេសចរ ចំនួន ១០០,០០០​នាក់ (​ក្នុង​នោះ​ទេសចរ​អន្តរជាតិ​ចំនួន ៧០០​នាក់​) បាន​ធ្វើ​ដំណើរ​ទៅ​លំហែ​កម្សាន្ត​នៅ តាម​សហគមន៍​ដែល​ក្នុង​នោះ​សហគមន៍​ជា​គោលដៅ​ទេសចរណ៍​សំខាន់​រួម​មាន​៖

១. សហគមន៍​ទេសចរណ៍​បឹង​យក្ខ​ឡោម (​ខេត្តរតនគិរី​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន ២៤៩៥៨​នាក់

២. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល (​ខេត្តកំពង់ឆ្នាំង​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន ១១៩៦៣​នាក់

៣. សហគមន៍​ទេសចរណ៍​ពាម​ក្រសោប (​ខេត្តកោះកុង​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន ១១០២១​នាក់

៤. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង​(​ខេត្តពោធិ៍សាត់​)៖​មាន​ភ្ញៀវ​ទេសចរ​ចំនួន​១០១១៨​នាក់

៥. សហគមន៍​ទេសចរណ៍​ស្រែ​អំពិល (​ខេត្តកំពង់ឆ្នាំង​)៖ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៩៤៨៧​នាក់

៦. សហគមន៍​ទេសចរណ៍​បឹង​លំ​កុ​ដ (​ខេត្តរតនគិរី​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន ៧៤២១​នាក់

៧. សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​ជ្រាវ (​ខេត្តកំពង់ស្ពឺ​)៖ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៧២៤៣​នាក់

៨. សហគមន៍​ទេសចរណ៍​ថ្ម​រូង (​ខេត្ត​ព្រះ​សីហ​នុ​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន​៥០៥៧​នាក់

៩. សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត (​ខេត្តកំពត​)៖ មាន​ភ្ញៀវ​ទេសចរ​ចំនួន ៣៧៨១ នាក់

១០. សហគមន៍​ទេសចរណ៍​អូរ ជាំ​(​ខេត្តបាត់ដំបង​)៖ មាន​ភ្ញៀវ​ទេចរ​ចំនួន ១៧៩៤​នាក់

តាម​ការ​អង្កេត​ជាបឋម​បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ម្នាក់​បាន​ចំណាយ​ជា​មធ្យម​នូវ​ថវិកា​ចំនួន ២៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​ចំនួន​១​ថ្ងៃ លើ​មធ្យោបាយ​ធ្វើ​ដំណើរ អាហារ ការ​ស្នាក់​នៅ បញ្ជ​ចូល​ទស្សនា កន្លែង​ឬ​តូប​អង្គុយ​សម្រាកលំហែ និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត​ក្នុង​សហគមន៍​៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615224