Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១៣ម៉ឺននាក់

ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​សម្រុក​ទៅ​លេង​នៅ​តាម​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តបាត់ដំបង ដែល​មានទាំង​ភ្ញៀវ​​​ជាតិ និង​អន្តរជាតិ​ចំនួន​​ជាង​១៣ ម៉ឺន​នាក់​នៅ​ក្នុង​រយៈពេល​០៥ថ្ងៃនា​ថ្ងៃ​ឈប់​សម្រាក ដែល​រាជរដ្ឋាភិបាល​បានសង​ជំនួស​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

​យោង​តាម​របាយការណ៍​ជា​ផ្លូវការ​របស់​លោក​អ៊ុ​ច​អ៊ុ ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​០៥ ថ្ងៃ នា​ថ្ងៃ​ឈប់​សម្រាក​ដំបូង គឺ​ថ្ងៃ​ទី ១៧ និង​ថ្ងៃ​ទី​២១ ​សីហា ឆ្នាំ២០២០នេះ មានចំនួន​ភ្ញៀវ​ទេសចរដែល​ទៅ​កម្សាន្ត សរុប​ចំនួន១៣២,៥២៤ នាក់ ក្នុង​នោះ​ ភ្ញៀវ​ទេសចរអន្តរជាតិ​​ចំនួន៨២៥ នាក់ ។ ក្នុង​របាយ​ការណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ថា ស្ថានភាព​ជាក់ស្ដែង ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្តភាគច្រើន​បាន​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​ពាក់​ម៉ាស់ វាស់​កម្ដៅ​ភ្ញៀវ បាញ់​អាល់កុល​ជូន​ភ្ញៀវ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​។

ខេត្តបាត់ដំបងមា​នមណីយដ្ឋាននិង​គោលដៅ​ទេសចរណ៍ជា​ច្រើន​ដូច​ជា ៖ -​រម​ណីយ​ដ្ឋានប្រាសាទ បាណ​ន់ , រមណីយដ្ឋានភ្នំ​សំពៅ, ​រមណីយដ្ឋាន​ឯក​ភ្នំ,​រម​ណីយដ្ឋាន​អាង​កំពីងពួយ, រមណីយ​ដ្ឋាន ចំការ​ស្វាយ, រមណីយដ្ឋាន​ស្ទឹង​ថ្មដា​ចំការ​ធុ​រេ​ន,រមណីយដ្ឋាន ទឹកធ្លាក់​៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋាន​ភ្នំ​កំពូល, រមណីយដ្ឋាន ចំការ​ធុ​រេ​ន​អូរ​តង​, សហគមន៍​អេកូ​ទេសចរណ៍ ទឹកធ្លាក់​អូរ​ជាំ ​រមណីយដ្ឋាន ល្អាង​ភ្នំ​ប្រាំពីរ, ​មណ្ឌល​កម្សាន្ត ឡូ​រី ជើងភ្នំ​បាណ​ន់ ​សួន​ទឹក​សុភមង្គល ​សួន​ទឹក​ហ្គោ​ល​ឌិន​ហ៊ី​ន និង ផ្ទះ​ផ្កា ជាដើម​។

ក្នុង​ថ្ងៃ​ទី​១៩ ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​អំ​វិធា​ការ​ការពារ​ជំងឺ​កូ​វី​ដ ១៩ នៅ​តំបន់​ទេសចរណ៍ ឡូ​រី​ជើងភ្នំ​បាណ​ន់ ខេត្តបាត់ដំបង ដែល​មានការ​អញ្ជើញ​ចូលរួម​អមដំណើរ​ដោយ លោក សឿ​ម ប៊ុ​ន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ជំទាវ លោក​អភិបាលស្រុក​ឯក​ភ្នំ លោក​អភិបាលរង​ស្រុក​សង្កែ​ផង​ដែរ​។

នៅ​ក្នុង​ដំណើរ​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​មក​លេង​កំសាន្ត​ក្នុង​រមណីយដ្ឋាន​ទេសចរណ៍ ឡូ​រី​ជើងភ្នំ​បាណ​ន់​នេះ​ដែរ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏​បាន​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នេះ​ផង​ដែរ​។ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ថា នា​រយៈពេល​ថ្ងៃ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃនេះ មាន​សភាព​ល្អ​ប្រសើរ ដោយ​ភ្ញៀវ​ទេសចរណ៍​បាន​ដើរ​លេង​កម្សាន្ត តាម​រមណីយដ្ឋាន​មាន​សុវត្ថិ​ភាពល្អ ពុំ​មាន​បញ្ហា​អសន្តិសុខ​អ្វី​នោះ​ទេ ហើយ​បញ្ហា​សុខ​សុវត្ថិភាព​នេះ ក៏​ជំរុញ​ទៅ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បន្ត​ថែរក្សា​ជូន​ភ្ញៀវ​ទេសចរណ៍ ឲ្យ​បាន​ដើរ​លេង​កម្សាន្ត​សប្បាយ​តទៅ​ទៀត ។

លោក​បន្ថែម​ទៀត​ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក សង​ជំនួស​នូវ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​ខកខាន​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​-១៩​កន្លង​ទៅ ហើយ​ត្រូវ​បាន សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ឲ្យ​ឈប់​សង​ជំនួស​វិញ​ក្នុង​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២១​ខែសីហា​ឆ្នាំ​២០២០​នេះ ទាំង​មន្ត្រីរាជការ​ស៊ី​វិល បុគ្គលិក​កម្មករ និង​បងប្អូន​ប្រជា​ល​រដ្ឋ​ទូ​ទាំង​ប្រទេស​បាន​នាំ​គ្នា​ឈប់​សម្រាក ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ទៅ​ដើរ​លេង​កម្សាន្ត និង​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​តាម តំបន់​រមណីយដ្ឋាន​មួយ​ចំនួន​ផ្សេង​ទៀត ក្នុងស្រុក​។

បើ​តាម​ការ​អះអាង​ពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង ពី​ស្ថាន​ភាព​ជាក់ស្ដែង របស់ ម្ចាស់​រមណីយដ្ឋាន និង​នៅ​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត ភាគ​ច្រើន គឺ​៖ បាន​ចូលរួម​អនុវត្ត​ទៅ​តាម​គោលការណ៍​និង​ការ​ណែនាំ​របស់​រាជរដ្ឋា​ភិបាល​និង​ពី​ក្រសួងសុខាភិបាល ដោយ​បាន​តម្រូវ​ឲ្យ​បុគ្គលិក​នៅ​តាម​គោលដៅ​ទេសចរណ៍​ទៅ​កម្សាន្ត ត្រូវ​ពាក់​ម៉ាស់​និង​រង់ ចាំ​វាស់​កម្តៅ និង​បាញ់​អាល់កុល ជូន​ភ្ញៀវ និង​ការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ទៀត​ផង​។​ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615085