Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បណ្តាប្រទេសអឺរ៉ុប ចាប់ផ្តើមបើកព្រំដែននៅថ្ងៃ ទី​១៥ ខែមិថុនានេះ

ក្រោយរយៈពេល​៣ខែ នៃការឆ្លងរាលដាលកូវីដ១៩​ ធ្វើឲ្យអឺរ៉ុបបិទទ្វារព្រំដែន ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល ​កូវីដ​១៩។ ប៉ុន្តែនៅថ្ងៃទី​១៥ ខែមិថុនានេះ​ ​ប្រទេសក្នុងតំបន់អឺរ៉ុបបានសម្រេចបើកព្រំដែន ឲ្យពលរដ្ឋ ធ្វើដំណើរដោយសេរី ។ ជាមួយគ្នានេះប្រទេសចំនួន​​៤ នៅតំបន់អឺរ៉ុប រួមមាន អាល្លឺម៉ង់ បារាំង ហូល្លង់ និងអ៊ីតាលី ​បានបញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​នឹងកូវីដ១៩ ចំនួន៤០០ លានគ្រាប់ ពីក្រុមហ៊ុន AstraZeneca។

ដោយសារតែការឆ្លងរាលដាលកូវីដ​១៩​ ថយចុះ​បណ្តាប្រទេស​ជាច្រើន រួមមាន អាល្លឺម៉ង់ ប៊ែលហ្សិក​ បារាំង អូទ្រិស …​បានប្រកាសបើកព្រំដែន ក្នុងតំបន់ នៅថ្ងៃទី​១៥ ខែមិថុនា​នេះ។ ប៉ុន្តែក៏មានប្រទេសមួយចំនួន មិនទាន់យលព្រមឲ្យបើកព្រំដែនផងដែរ​ ដោយសារខ្លាចឆ្លងកូវីដ​១៩ ដំណាក់កាលទីពីរ ។

ប្រទេសក្រិច​មានសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ ក៏បានសម្រេចបើកព្រំដែនទាំងស្រុងជាមួយប្រទេសក្នុងតំបន់​។ មិនតែប៉ុណ្ណោះ ប្រទេសនេះ​បានអនុញ្ញាតឲ្យប្រទេស ក្រៅពីតំបន់អឺរ៉ុប ចូលមកធ្វើទេសចរណ៍ ក្នុងប្រទេសរបស់ខ្លួន​ ក្នុងនោះមានប្រទេស អូស្ត្រាលី នូវ៉ែហ្ស៊ឺឡង់​ ជប៉ុន កូរ៉េខាងត្បូង និងចិន …ជាដើម។​

ជាមួយគ្នានេះ ប្រទេស Hungary, Bulgaria សាធារណរដ្ឋឆែក ស្លូវាគី​…នៅតែបន្តការរឹតត្បិតចំពោះអ្នកទេសចរដដែល​ ដោយសារតែប្រទេសជាច្រើន នៅមានចំនួនអ្នកឆ្លង និងស្លាប់ កើនឡើងឡើងខ្ពស់ ៕ប្រែសម្រួល ដោយ MEO

from: https://tnaot.com/km/m/detail/article/9383408