ប៉ូលិសទីក្រុងឡុងដ៍ បានប្រកាសឲ្យដឹងថា បានចាប់ខ្លួនបាតុករ១១៣នាក់ ដែលបង្កអំពើហិង្សា បណ្តាលឲ្យប៉ូលិស២៣នាក់រងរបួស។
ប៉ូលិសទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៤ ខែមិថុនា បានថ្កោលទោសយ៉ាងខ្លាំងដល់បាតុករមួយចំនួន ខ្វះការគិតបង្កឲ្យមានអំពើហិង្សា ប្រឆាំងនឹងប៉ុលិស។ ទាំងនោះហើយបានបង្ខំឲ្យប៉ូលិសចាប់ខ្លួនបាតុករដល់ទៅ១១៣នាក់ ដែលវាយប្រហារប៉ូលិស បណ្តាលឲ្យប៉ូលិស២៣នាក់រងរបួស។
ក្រុមបាតុករនៅមុខអគាររដ្ឋសភា និងអគាររដ្ឋាភិបាល ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់បុរសជនជាតិស្បែកខ្មៅ ក្រោមស្នាដៃប៉ូលិសអាមេរិក ។ ក្រុមបាតុករ ដែលវាយប្រហារលើកម្លាំងប៉ូលិស មានលាក់ទុកអាវុធ ផឹកស្រា និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្កោលទោស ដល់សកម្មភាព«ប្រឆាំងនឹងការរើសអើងជាតិសាសន៍ តាមបែបក្រុមទំនើង» បង្កអសន្តិសុខក្នុងសង្គម។ ជាមួយគ្នានេះដែរ ក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានលើកឡើងថា សកម្មភាពបាតុកម្មហិង្សា គឺជារឿងមួយដ៏អាក្រក់បំផុត៕ ប្រែសម្រួលដោយ៖ MEO