Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្ថបទ៖ អ្នកជំនាញប្រាប់ពីគន្លឹះថែទាំកូនៗទាំងផ្លូវកាយនិងផ្លូវចិត្ត

នៅផ្ទះមានកូនតូច មើលថែកូនផងពិតជាមិនមែនរឿងស្រួលៗឡើយ ជាពិសេសអំឡុងកូវីដ សាលាក៏បិទ ត្រូវធ្វើការផង មើលកូនសឹង២៤ម៉ោងផង។ ដើម្បីការពារការឆ្លងជម្ងីកូវីដ១៩ សាលារៀន ត្រូវផ្អាកការសិក្សាមួយរយៈរហូតដល់ស្ថានភាពជម្ងឺនេះ ធូរស្បើយ ដូចនេះហើយឪពុកម្តាយដែលមានកូនតូចៗត្រូវចំណាយពេលច្រើននៅជាមួយកូន និងជួយបង្រៀនពួកគាត់។ ឪពុកម្តាយមួយចំនួនប្រហែលប្រឈមនឹងផលវិបាកមួយចំនួន នៅក្នុងស្ថានភាពថ្មីដែលមិនមានពីមុនមកបែបនេះ។

ដុះស្លាបធ្លាប់បានសួរលោកប៉ាអ្នកម៉ាក់មួយចំនួនពីរបៀបដែលពួកគាត់ដោះស្រាយជាមួយកូនៗ៖

«ឲ្យទូរស័ព្ធមើល»

«លេងប៉ាយឡុកប៉ាយឡរ»

«មើលរឿងតុក្កតារាល់ថ្ងៃ»

«ទុក២ម៉ោងរាល់ថ្ងៃឲ្យមើលវីដេអូគ្រូបង្រៀន» …ជាដើម។

ចុះផ្នែកផ្លូវចិត្តវិញ ចង់ដឹងថាតើលោកប៉ាអ្នកម៉ាក់គួរយកចិត្តទុកដាក់កូនតូចយ៉ាងដូចម្តេច?

មូលហេតុនេះហើយ ដុះស្លាបបានធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញចិត្តសាស្រ្តម្នាក់ ព្រមទាំងជាម្តាយ កូនតូចពីរនាក់ផងដែរ។ លោកស្រី យឹម សុធារី ជាអ្នកពិគ្រោះយោបល់ចិត្តវិទូឯករាជ្យបានផ្តល់យោបល់មួយ ចំនួនទាក់ទងនឹងការមើលថែទាំកូនតូចៗដោយផ្អែកទៅលើបទពិសោធន៍ផ្ទាល់ បូករួមជាមួយនឹងជំនាញរបស់លោកស្រី។

«ឪពុកម្តាយត្រូវចាំថាក្មេងក៏មានការស្រ្តេសដែរ» លោកស្រីសុធារី។

បនួាប់ពីបាននិយាយជាមួយអ្នកជំនាញរួចមក ដុះស្លាបបានពាំនាំយកគន្លឹះចំនួន៦ ដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់កូនៗព្រមទាំងក្តីសុខក្នុងគ្រួសារ៖

1. ប្រើពាក្យសម្តីទន់ និងពិរោះដាក់កូន កុំគំហកឬសម្លុត

2. ឧស្សាហ៍តាមដានអារម្មណ៍កូនពីមួយថ្ងៃទៅមួយថ្ងៃថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ ប្រសិនបើ មានអ្វីប្លែក ឪពុកម្តាយគួរនិយាយសួរនាំគាត់។ ជាធម្មតា ឪពុកម្តាយ និង កូនមានអារម្មណ៍ឆ្លង ដូចជាគាត់ដឹងនៅពេលដែលឪពុកម្តាយមិនសប្បាយចិត្តទោះមិនប្រាប់គាត់ក៏ដោយ។

3. កុំបង្ខំអោយគាត់រៀន ប្រសិនបើអាចអនុគ្រោះបានគួរតែអនុគ្រោះទៅ ពីព្រោះឪពុកម្តាយត្រូវ ទទួលស្គាល់ថារៀននៅផ្ទះមិនបានល្អ១០០ភាគរយដូចនៅសាលានោះទេ។ ដូចនេះ ឪពុកម្តាយគួរតែបែងចែកម៉ោងសម្រាប់អោយគាត់រៀន និងលេងកំសាន្ត។

4. ត្រូវប្រាកដថានៅផ្ទះមានទីធ្លាធំសម្រាប់អោយកូនៗលេង ឬព្យាយាមបង្កើតហ្គេម ល្បែងកំសាន្ត អោយគាត់លេង។ ឪពុកម្តាយគួរមើលពីចំណូលចិត្តកូនថាគាត់ចូលចិត្តលេងអ្វី ដូចនេះយើង អាចចំណាយពេលលេងជាមួយគាត់បាន។

5. ពន្យល់ហេតុផលដល់កូនៗពីព្រោះគាត់ក៏ចេះឆ្ងល់ដែរ ចឹងអ្វីដែលយើងអាចធ្វើបានគឺព្យាយាម ផ្លាស់ប្តូរយោបល់ជាមួយពួកគាត់។

6. កុំអានពត៌មានទាក់ទងនឹងការស្លាប់អោយកូនលឺ ជាពិសេសនៅក្នុងស្ថានភាពជម្ងឺកូវីដ១៩នេះ។

គ្រប់គន្លឹះខាងលើ គឺជាការថែទាំសុខភាពផ្លូវចិត្ត និងអារម្មណ៍កូនៗនៅក្នុងស្ថានភាពរស់នៅរបៀបចត្តាឡីស័ក ឬដោយឡែក។

ប៉ុន្តែដុះស្លាបក៏មិនភ្លេចលើកយកពីគន្លឹះនែ ការថែទាំសារពាង្គកាយកូនៗរបស់អ្នកអោយមានសុខភាពល្អរឹងមាំផងដែរ។ តោះ យើងទៅអានគន្លឹះ ខាងក្រោមទាំងអស់គ្នា៖

1. កុំភ្លេចណា! សំខាន់បំផុតនាំកូនៗរបស់អ្នកធ្វើលំហាត់ប្រាណនៅផ្ទះដើម្បីរក្សាសុខភាព និង ធ្វើ អោយរាងកាយរហ័សរហួន។

2. កុំអោយគាត់គេងមួយកន្លែង និងគេងយូរពេក

3. ញ៉ាំអាហារដែលមានសារជាតិបំប៉នអោយបានច្រើនដូចជា បន្លែ និង ផ្លែឈើ។ ប្រសិនជាគាត់ មិនចូលចិត្តបន្លែផ្លែឈើទេនោះ អ្នកអាចច្នៃធ្វើជាទឹកក្រឡុកផ្លែឈើជាដើម។

គន្លឹះទាំងអស់នេះមិនមែនត្រឹមតែជួយមើលថែកូនៗនោះទេ គឺមានទាំងវិធីលើកទឹកចិត្តកូនៗ និង ថែ រក្សាសុខភាពកូនដើម្បី កុំអោយពួកគាត់ភ័យនៅក្នុងស្ថានភាពជម្ងឺកូវីដ១៩៕

from: https://tnaot.com/km/m/detail/article/9381323