លើកមុនខ្ញុំបាននិយាយពីការដេកលើកាប៉ាល់ ចុះលើកនេះវិញទៅណាដែរ? លើកនេះមានអ្វីពិសេសទៀតហើយគឺជិះទូកលើផ្ទៃសមុទ្រ។
តោះ! តសាច់រឿងយើងរួចម្តង បន្ទាប់ពីបានគេងលើកាប៉ាល់រួច ពេលព្រឹកត្រលឹមគឺមានអាហារសម្រន់មួយពេលដែលមានរសជាតិឆ្ងាញ់ បែបអឺរ៉ុប និយាយរួមទៅគឺអត់ខាតទេ ហូបអាហាររួចហើយលេង លេងហើយហូប ហ្ហាហ្ហា។ បន្ទាប់មកយើងចេញដំណើរទៅ Vieng Floating Fishing Village ដើម្បីទៅជិះទូកគយគន់ទេសភាពតាមជួរភ្នំជាច្រើនតាមផ្ទៃសមុទ្រ ដោយទូកនោះអាចផ្ទុកមនុស្សចំនួន៧នាក់ទៅ៨នាក់ មានបីជួរនិងមានអ្នកអុំទូកម្នាក់។ សម្រាប់ទេសភាពអ្នកទាំងអស់គ្នា ទស្សនាទៅដឹងហើយគឺថាខាប់សារី និងមានសំលេងសត្វរលក ស្រែកគឺស្រស់ស្រាយមងនិយាយរួម ជាតិមែនទែន។
បន្ទាប់មកពួកយើងក៏បានមកកាប៉ាល់វិញ សម្រាប់រៀបចំសំលៀកបំពាក់ បន្ទាប់ពីរៀបចំរួចក៏មានកាហ្វេឆុងមួយបែប ដែលរសជាតិគឺថាឆ្ងាញ់អើយឆ្ងាញ់ ជាតិមក មានថាស្មាន Free តាមពិតគិតលុយសោះ ហ្ហាហ្ហា ប៉ុន្តែអស់លុយកាហ្វេមែន តែមិនមែនអស់ទេសភាពឯណា ជិះកាប៉ាល់ផឹកកាហ្វេ ដូចអ្នកសច្ចាំងចឹង មើលរូបទៅចឹង។
សរុបមកអ្នកទាំងអស់គ្នាបើសិនមានឱកាសបានមកលេងនៅប្រទេសវៀតណាម ហាណូយនេះកុំភ្លេចមក Ha long Bay ណា ទាំងទេសភាព ទាំងតម្លៃ ទាំងសេវាកម្មគឺល្អឥតខ្ចោះមង។ បើចូលចិត្តកុំភ្លេចចុច Like និងសរសេរជាមតិរបស់អ្នកនៅខាងក្រោម ហើយយើងនិងជួបគ្នានៅពេលក្រោយ
All rights reserved: Jinghab Vlogger