Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាលបដិសេធន៍ ពីការស្លាប់បុរសជនជាតិចិន មិនជាប់ពាក់ព័ន្ធនឹងករណីផ្ទុកកូវីដ-១៩

ករណីបុរសជនជាតិចិនដែលបានស្លាប់ កាលពីយប់ថ្ងៃទី២១ ខែសីហា គឺមិនជាប់ពាក់ព័ន្ធនឹងការផ្ទុកវីរុសកូវីដ​១៩ទេ ប៉ុន្តែគឺដោយសារគាំងបេះដូង ខណៈពេលកំពុងរួមភេទ។

ក្រោយពីមានបុរសជនជាតិចិនស្លាប់ភ្លាមៗ ក៏​មានការសង្ស័យ ទៅលើការ​ស្លាប់​បុរសជនជាតិ​ចិន​មួយ​រូប​នេះ នៅ​ខេត្តកំពង់ចាម ​ថាអាច​ជាប់​ពាក់ព័ន្ធ​នឹងករណីផ្ទុក​កូ​វី​ដ​-១៩​។

ជុំវិញរឿងនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បានបញ្ចេញ​របាយការណ៍ ​របស់​មន្ទីរ​សុខាភិបាល​ ខេត្តកំពង់ចាម ដោយ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិ​ចិន អាយុ​៤៦​ឆ្នាំ បាន​មក​លេង​ផ្ទះ​សង្សារ​គាត់ ​ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ ​អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ក្រោយមកនៅយប់កើតហេតុ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ ​នៅ​ពេល​រួម​ភេទ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​។

បើតាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ និងការបញ្ជាក់ប្រាប់ពី​ស្ត្រី​ជា​សង្សារ បានឱ្យដឹង​ថា បុរស​ជនជាតិ​ចិន​រូប​នេះ ​បាន​ស្លាប់​ពេល​កំពុង​រួម​ភេទ​ដែរ​។

បច្ចុប្បន្ន​នេះ ក្រុមការងារ និង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដឹក​យក​សាកសព​ទៅ​តម្កល់​​នៅ​វត្ត​ទឹកថ្លា ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9614341