Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការរឿងបាញ់បោះសេរី

ភ្នំពេញ៖ បើយោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី ផ្អើលប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍អគ្គស្នងការថ្លែងប្រាប់ថា នៅព្រលប់ថ្ងៃទី២១ ខែសីហានេះ ថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអះអាងថា លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប់ នៅចំណុចបរិវេណសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់បន្ថែមទៀត។

ក្នុងនោះតាមរបាយការណ៍បញ្ជាក់បន្តថាថ្ងៃទី១៨ ខែសីហា លោកអធិការរង កង ភារី បាញ់បោះចំនួន៣គ្រាប់ និងថ្ងៃទី១៩ បាននាំកូនចៅបាញ់បោះសប្បាយបន្ថែមទៀត ចំនួន៥នាក់ ក្នុងម្នាក់ៗបាញ់២គ្រាប់។

ប៉ុន្តែសមត្ថកិច្ចប្រមូលសំបកកាទុសនៅកន្លែងហេតុបានតែចំនួន១១សំបកកាទុសប៉ុណ្ណោះប្រជាពលរដ្ឋរិៈគន់ថា ខ្លួនជាសមត្ថកិច្ចមកប្រព្រឹត្តអំពើមិនថ្លៃថ្នូរល្មើសច្បាប់ ស្មើមនុស្សពាលអវិជ្ជា ដែលសង្គមស្អប់ខ្ពើមបំផុត៕ផេងភាព

from: https://tnaot.com/km/m/detail/article/9614084