Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្វើខ្លួនបែបណាទើបមិនទើសភ្នែកញាតិ្ដមិត្ដជិតឆ្ងាយ?

« គ្រាន់តែមើលក៏ដឹងដែរ ! អោយតែពួកអាអ្នកចូលចិត្ដស្លៀកពាក់សុិចស៊ី ពួកអាអ្នកចូលចិត្ដលាប

ពណ៌សក់ឆើតឆាយ ពួកអាអ្នកចេះផឹកចេះស៊ី ពួកអាអ្នកចូលចិត្ដចាក់សាក់ ពួកអាអ្នកចោះក្រវិល ចោះផ្សិត ចោះច្រមុះ ស្អីហ្នឹង សុទ្ធតែពួកអាមនុស្សហិចហើរអត់របៀប ឆ្មើងឆ្មៃ គ្មានកើតការស្អីទេ ជាពិសេសស្រីៗមិនដឹងមីនាងហ្នឹងវាពពាក់ពពូនជាមួយអាណាគេខ្លះទេ! »

អូឈប់ សុំសួរបន្ដិចដោយចិត្ដស្មោះ! តើភាពកើតការ ឬមិនកើតការរបស់មនុស្ស ត្រូវបានគេយកមកគណនាដើម្បីដោះស្រាយវិសមីការប្រៀបធៀបបែបនេះ តាមវិធីណាទៅណ? ព្រោះតាំងពីរៀនគណិតវិទ្យាមកដូចអត់ដែលប៉ះលំហាត់ដោះស្រាយវិសមីការបែបនេះសោះ។

ឬមួយក៏គេគណនាតាម បរិមាត្រត្រីកោណ? ផ្ទៃក្រលាការេ ឬក៏មាឌប្រលេពីប៉ែតកែងទៅវិញ?

សម្រាប់ខ្ញុំ ការតែងខ្លួនគឺមិនមែនសម្រាប់បង្ហាញពីភាពស្រស់ស្អាតឬសម្រស់របស់ខ្ញុំទៅកាន់អ្នករាល់គ្នាទេ តែការតែងខ្លួនរបស់ខ្ញុំ វាបានបង្ហាញអោយខ្លួនខ្ញុំបានឃើញនូវភាពមានទំនុកចិត្ដ ព្រមទាំងការពេញចិត្ដនឹងជីវិតរបស់ខ្ញុំកម្រិតណា។ ផ្ទុយទៅវិញ វាមិនបានបង្ហាញថាខ្ញុំជាមនុស្សមានដៃគូរច្រើន ដើរលេងហិចហើរ មិនគិតគូរពីអានាគត ឬនិយាយអោយចំគឺមនុស្សមិនកើតការនោះទេ។

ខ្ញុំធ្លាប់បាត់បង់ភាពជាខ្ញុំម្ដងរួចទៅហើយ ហើយខ្ញុំក៏មិនចង់បាត់បង់ខ្លួនខ្ញុំរបៀបនេះម្ដងទៀតឡើយ ដូចនេះហេតុអ្វីខ្ញុំត្រូវយកសម្ដីដែលគេវាយតម្លៃខ្ញុំមកបំផ្លាញភាពជាខ្លួនឯងសារជាថ្មី?

from: https://tnaot.com/km/m/detail/article/9379741