
លោក Baekhyun កំពុងបន្តកាន់កាប់តារាងបទចម្រៀងល្បីៗជាច្រើន ដោយថ្មីៗនេះគាត់បានចេញអាល់ប៊ុមបទចម្រៀងខ្នាតតូចទី២ ដែលមានចំណងជើងថា “Delight” ដោយបានឈរចំណាត់ថ្នាក់លេខ១ នៅលើតារាង United World’s Chart ។ អាល់ប៊ុមថ្មីមួយនេះក៏បានឈរនៅចំណាត់ថ្នាក់លេខ១ នៅលើតារាងប្រចាំថ្ងៃរបស់ តារាង Hanteo, តារាង Synnara, តារាង Yes24 និងតារាង Kyobo រីឯបទចម្រៀង “Candy” ក៏ជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង Melon, តារាង Vibe, តារាង Genie និងតារាង Momople ។
Baekhyun ក៏បានជាប់ចំណាត់ថ្នាក់លេខ១ នៅតាមបណ្តា ៦៨ប្រទេសផ្សេងៗគ្នានៅលើតារាង iTunes Top Albums ដែលរួមមាន សហរដ្ឋអាមេរិគ, ប្រទេសកាដាណា, ប្រទេសបារាំ, ប្រទេសអូស្រ្តាលី, ប្រទេសអូទ្រីស, ប្រទេសបារ៉ែន, ប្រទេសបេឡារុស្ស, ប្រទេសប្រេស៊ីល, ប្រទេសប្រ៊ុយណេ, ប្រទេសប៊ុលហ្គារី, ប្រទេសកម្ពុជា, ប្រទេសឈីលី, ប្រទេសកូស្តារីកា, ប្រទេសក្រិក, ទីក្រុងហុងកុង, ប្រទេសឥណ្ឌា, ប្រទេសឥណ្ឌូនេស៊ី, ប្រទេសអ៊ីស្រាអែល, ប្រទេសអ៊ីតាលី, ប្រទេសជប៉ុន, ប្រទេសម៉ាឡេស៊ី, ប្រទេសហ្វីលីពីន, ប្រទេសប៉ូឡូញ, ប្រទេសកាតា, ប្រទេសសិង្ហបុរី, ប្រទេសអាហ្វ្រិកខាងត្បូង, ប្រទេសអេស្ប៉ាញ, ប្រទេសស្រីលង្កា, ប្រទេសស៊ុយអែត, ទីក្រុងតៃវ៉ាន់, ប្រទេសថៃ, ប្រទេសតួកគី, ប្រទេសអ៊ុយក្រែន, ប្រទេសវៀតណាម និងមានប្រទេសជាច្រើនទៀង ។
នៅក្នុងប្រទេសចិន Baekhyun បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងលក់អាល់ប៊ុមឌីជីថលរបស់ QQ Music ហើយគាត់ក៏បានជាប់ចំណាត់ថ្នាក់លេខ១ លើកម្មវិធីតន្ត្រី Kugou និង Kuwo Music ផងដែរ ។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop