Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិះម៉ូតូឌុបគ្នាបម្រុងទៅពេទ្យត្រូវរថយន្តដឹកដីបុកស្លាប់នៅនឹងកន្លែង

ភ្នំពេញ៖ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលគាត់ជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់ជាមួយប្អូនស្រី២នាក់ទៀតហើយគាត់បានជិះខាងក្រោយគេ ក្នុងបំណងទៅកាន់មន្ទីរពេទ្យ។ ហើយខណៈពេលកំពុងជិះឆ្លងផ្លូវត្រូវរថយន្តបែនដឹកថ្មពណ៍ត្រេអ៊ី១គ្រឿងបើកបរក្នុងល្បឿនលឿនទៅដល់កៀរពីក្រោយ បណ្ដាលឲ្យដួលខ្ទាតគាត់ចូលក្រោមកង់កិនក្បាលធ្លាយខួរទាំងពាក់មួកការពារសុវត្ថិភាព។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ស្រ្តីដែលស្លាប់ខាងលើមានឈ្មោះ នៅ ញ៉េន អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមអ្នកភូមិបាននិយាយថា មុនពេលមសនគ្រោះថ្នាក់កើតឡើងពួកគាត់បានឃើញជនរងគ្រោះរួមនិងប្អូនស្រីគាត់២នាក់ទៀតបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HK-3468 ។ឌុបគ្នា៣នាក់ជិះម៉ូតូឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវបេតុងវត្តពោធិ៍វ័នក្នុងទិសដីពីលិចទៅកើតក្នុងបំណងទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលជម្ងឺគីសស្បូន។លុះពេលទៅដល់មហាវិថីឈ្នះឈ្នះគាត់បានឆ្លងផ្លូវបត់ឆ្វេងដៃឆ្ពោះទៅទិសខាងជើងវិញ ស្រាប់តែមានរថយន្តបែនដឹកថ្ម១គ្រឿងពណ៍ត្រេអ៊ីបើកបរ យ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើងទៅដល់ កៀរម៉ូតូពីក្រោយបណ្ដាលឲ្យដួលនិងខ្ទាតស្រ្តីរងគ្រោះចូលក្រោមកង់កិនបែកក្បាលធ្លាយខួរស្លាប់បែកមួកការពារសុវត្ថិភាពថែមទៀតផង។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចខ្លួនទៅបាត់ ស្រមោល ហើយបន្ទាប់មកនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះនិងបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងនិងចាត់ការបន្តទៀត៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9378316