
ក្រុមតារាចម្រៀង TWICE បានឈរនៅកំពូលតារាងវាយតម្លៃក្រុមតារាចម្រៀងស្រីដែលទទួលបានការគាំទ្រខ្លាំងបំផុតក្នុងខែមិថុនានេះ ។
យោងតាមវិទ្យាស្ថានកូរ៉េសម្រាប់កេរ្តិ៍ឈ្មោះសាជីវកម្មបានឱ្យដឹងថា ក្រុមតារាចម្រៀង TWICE ស្ថិតនៅចំណាត់ថ្នាក់កំពូលនៃទិន្នន័យប្រចាំខែមិថុនា បន្ទាប់មកមានក្រុម Oh My Girl និងក្រុម BLACKPINK ចំណាត់ថ្នាក់ដែលទទួលបានចំនួន ៦៥ ១៤១ ២២០ពិន្ទុ ។
សម្រាប់ក្រុមផ្សេងៗទៀតដែលនៅសល់ស្ថិតទៅតាមលំដាប់លំដោយ មានដូចជា៖ ក្រុម IZ*ONE, ក្រុម GFriend, ក្រុម Red Velvet, ក្រុម (G) I-DLE, ក្រុម Girls Generation, ក្រុម MAMAMOO, ក្រុម LOONA, ក្រុម Lovelyz, ក្រុម A Pink, ក្រុម April,ក្រុម Cignature, ក្រុម ITZY, ក្រុម AOA, ក្រុម GWSN, ក្រុម f(x), ក្រុម Dream, ក្រុម Momoland, និងមានក្រុមជាច្រើនទៀត ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop