Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងនោះមានម្នាក់ជាបក្សពួកសេសសល់ក្នុងករណីធាក់ប្លន់យកម៉ូតូផង។ជនសង្ស័យខាងលើបានបញ្ជូនខ្លួនទៅតុលាការនាព្រឹកថ្ងៃទី២១សីហា២០២០ដើម្បីទទួលទោសតាមនិតិវិធីច្បាប់ 

ជនសង្ស័យទី១ឈ្មោះ នង រិទ្ធីយ៉ា ហៅ ម៊ឹក អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិអណ្ដូង ៣សង្កាត់គោករកាខ័ណ្ឌព្រែកព្នៅ(មុខសញ្ញាសេសសល់ធាក់ប្លន់ម៉ូតូ)។ទី២ឈ្មោះ ឯក សាវីត ហៅវិតអាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅបន្ទប់ជួលភូមិអណ្ដូង ៣សង្កាត់គោករកាខណ្ឌព្រែកព្នៅ។

គួររំលឹក ថាកាល ពីល្ងាចថ្ងៃ១៨សីហា២០២០កន្លងទៅមានករណីជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃនៅចំណុចភូមិព្រៃខ្លាសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខពេលធ្វើសកម្មភាពត្រូវជនរងគ្រោះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗក្រោយពីឃាត់ខ្លួនទើបបែកធ្លាយជាមុខសញ្ញានៅសេសល់ករណីធាក់ប្លន់យកម៉ូតូនៅក្នុងសង្កាត់សំរោងក្រោមកាលពីរសៀលថ្ងៃទី១៤សីហា២០២០ដែលពេលនោះសមត្ថកិច្ចបង្ក្រាបបាន២នាក់និងបានបញ្ជូនឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែព្រៃសរួចរាល់ហើយដែល។ផេង ភាព

from: https://tnaot.com/km/m/detail/article/9611604