Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និស្សិតគួរធ្វើអ្វីដើម្បីពង្រឹងបទពិសោធន៍របស់ខ្លួន ក្នុងកំឡុងពេលវិស្សមកាលនេះ?

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ អាច​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ឱកាស​ហាត់​ការ និង​ឱកាស​ធ្វើការ​ស្ម័គ្រ​ចិត្តជា​ច្រើន​ក្នុង​ពេល​វិស្សមកាល​ខាង​មុខ​នេះ ដែល​បង្ក​ជា​ផលវិបាក​កាន់តែ​ខ្លាំង​ដល់​និស្សិត​ដែល​កំពុង​ព្យាយាម​ដក​ឬ​ពង្រឹង​បទ​ពិសោធន៍​មុន​ពេល​ចូល​ក្នុង​ទីផ្សារ​ការងារ​ពេល​ដែល​បញ្ចប់​ការ​សិក្សា ។

យោង​តាម​អ្នកស្រី អា​លី​សាន់ ឆេស​ស្តុ​ន (Aliison Cheston) ដែល​ជាទី​ប្រឹក្សា​អាជីព​នៅ​ទីក្រុង​ញូយ៉ក​មួយ​រូប​បាន​ប្រាប់​មក​ថា និស្សិត​នៅ​តែ​មាន​វិធី​ដទៃ​ទៀត​ដែល​អាច​សម្រេច​បាន​គោលដៅ​ខាងលើ​បាន ។

សម្រាប់​និស្សិត​ដែល​ជិត​បញ្ចប់​ការ​សិក្សា អ្នកស្រី ឆេស​ស្តុ​ន ផ្តល់​យោបល់​ឲ្យ​បង្កើត​ឱកាស​ខ្លួនឯង ។ និស្សិត​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ព្យាយាម​ទាក់ទង​ទៅ​កាន់​មនុស្ស​ដែល​ខ្លួន​ស្គាល់​ដែល​កំពុង​ដឹង​ពី​ឱកាស​ការងារ ឬ​ឱកាស​ហាត់​ការ​ផ្សេង​ៗ​ដែល​អ្នក​ចាប់អារម្មណ៍ ។

ក្រៅពី​នេះ​ហើយ និស្សិត​អាច​ព្យាយាម​រក​ឱកាស​ការងារ​ស្ម័គ្រចិត្ត​ដែល​ទាក់ទិន​នឹង​វិស័យ​ដែល​ខ្លួន​ចូល​ចិត្ត ឬ​វិស័យ​ដែល​ខ្លួន​ចាប់អារម្មណ៍​តែ​មិន​ធ្លាប់​មានបទពិសោធន៍​កន្លង​មក ។ ទោះជា​អ្នក​មិន​ទទួល​បាន​ប្រាក់​ចំណូល​ពិតមែន​ក្តី អ្នក​អាច​ទទួល​បាន​បទ​ពិសោធន៍ និង​ស្គាល់​មនុស្ស​កាន់តែ​ច្រើន​ផង​ដែរ ។

ប្រសិនបើ​អ្នកជា​និស្សិត​ដែល​កំពុង​ត្រូវការ​ការងារ​ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល នោះ​អ្នក​ក៏​មិន​ចាំបាច់​បាក់ទឹកចិត្ត​ដែរ​ព្រោះ​អ្នក​នៅ​តែ​អាច​រកបាន​ឱកាស​ការងារ​បាន​ដែរ​ក្នុង​វិស័យ​មួយ​ចំនួន​ដែល​កំពុង​តែ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ដូច​ជា​វិស័យ​ដឹក​ជញ្ជូន​ជាដើម ។ អ្នក​អាច​រក​ឱកាស​ការងារ​ក្រៅ​ម៉ោង​បាន ប៉ុន្តែ​អ្នកស្រី​ឆេស​ស្តុ​ន​ផ្តល់​យោបល់​ឲ្យ​ព្យាយាម​រក​ឱកាស​ដែល​ជួយ​ពង្រឹង​ជំនាញ​ទំនាក់ទំនង និង​ជំនាញ​ដោះស្រាយ​បញ្ហា​ព្រោះ​វា​នឹង​ជួយ​ដល់​និស្សិត​នៅ​ពេល​ដែល​ព្យាយាម​រក​ការងារ​នៅ​ថ្ងៃ​អនាគត ។

ប្រសិនបើ​អ្នក​មិន​អាច​រកបាន​ឱកាស​ការងារ ឱកាស​ហាត់​ការ ឬ​ឱកាស​ការងារ​ស្ម័គ្រ​ចិត្តបាន​ទេ​នោះ អ្នក​អាច​យក​ពេលវេលា​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ជោគជ័យ​ក្នុង​វិស័យ​ដែល​អ្នក​ចាប់អារម្មណ៍ ។ ក្នុង​ពេល​ដែល​កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​ប្តូរ​មក​ធ្វើ​អន​ឡាញ​វិញ​នោះ អ្នក​អាច​ឆ្លៀតឱកាស​ចូលរួម​និង​ណែនាំ​ខ្លួន​បាន​ទោះជា​អ្នក​គ្រាន់តែ​ជា​និស្សិត​ក៏​ដោយ ។

ក្រៅពី​នេះ​ហើយ អ្នកស្រី​ផ្តល់​យោបល់​ឲ្យ​បង្កើត​គម្រោង​រៀន​សម្រាប់​ខ្លួនឯង​ដើម្បី​រៀន​ពី​ជំនាញ​ដែល​ខ្លួន​មិន​ធ្លាប់​រៀន​ពី​មុន​មក​ក្នុង​សាលា ឬ​ក្នុង​សង្គម ។ បច្ចុប្បន្ន​នេះ​ការ​រៀន​អន​ឡាញ​មាន​ភាព​ងាយស្រួល​ណាស់ ហើយ​វា​អាច​បង្កើន​ឱកាស​ជោគជ័យ​របស់​អ្នក​ពេល​ដែល​អ្នក​ដាក់​ពាក្យសុំ​ការងារ​នៅ​ថ្ងៃ​អនាគត ។

ចុង​ក្រោយ មិន​ថា​អ្នក​នឹង​ធ្វើ​អ្វី​ក្នុង​កំឡុង​ពេល​វិស្សមកាល​ខាង​មុខ​នេះ​ទេ អ្នក​មិន​ត្រូវ​ទុក​ប្រព័ន្ធ​សង្គម​របស់​អ្នក​ចោល​សោះឡើយ ។ ផ្ទុយ​មក​វិញ អ្នក​អាច​ចាប់ផ្តើម​គម្រោងការ​តូច​ៗ​ដូច​ជា​ការ​សរសេរ​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ជាដើម​។ ការ​ធ្វើ​ដូច្នេះ​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បុគ្គល ឬ​ស្ថាប័ន​ដែល​កំពុង​មានឱកាស​ការងារ​ល្អ​ៗ ៕

(យោងតាម​ប្រភពពី​www.businessinsider.com) រក្សាសិទ្ធដោយកោះសន្តិភា

from: https://tnaot.com/km/m/detail/article/9611332