Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាប់រយនាក់ស្លាប់​ និងរបួស​ក្នុងហេតុការណ៍រថយន្តដឹកប្រេងផ្ទុះឆេះ​​នៅចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និងជាងមួយរយនាក់ទៀត បានរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងបានផ្ទុះឆេះនៅលើផ្លូវហាយវ៉េ ក្នុងប្រទេសចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។

រដ្ឋាភិបាលបានប្រកាសនៅលើបណ្តាញសង្គមថា កម្លាំងនៃការផ្ទុះនេះ បានបណ្តាលឱ្យផ្ទះ និងរោងចក្រនៅក្បែរនោះដួលរលំថែមទៀតផង ។ ផ្សែងខ្មៅខ្មួលខ្មាញ់​យ៉ាងសន្ធោសន្ធៅបាញ់ទៅលើលំហរអាកាស ខណៈអណ្តាតភ្លើងបាននិងកំពុងឆាបឆេះរថយន្តជាច្រើនគ្រឿង ។

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ បានបង្ហាញវីដេអូគួរឱ្យរន្ធត់នៃឧប្បត្តិហេតុនេះ ស្ថិតនៅជិតទីក្រុងវេនលីង (Wenling) នៅភាគខាងកើតខេត្ត Zhejiang ។  

ទូរទស្សន៍ ស៊ីស៊ីធីវី បានផ្សាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០ នាក់ហើយ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានអ្នករងរបួសចំនួន ១១៧ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមប្រយុទ្ធប្រឆាំងហេតុការណ៍គ្រាអាសន្ន នៅតែបន្តសកម្មភាពជួយសង្គ្រោះ ដើម្បីរំដោះជនរងគ្រោះដែលបានជាប់គាំង ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស នៅក្នុងតំបន់ទាំងមូល ច្រកចេញ ចូល គឺត្រូវបិទចរាចរណ៍​ទាំងស្រុង ។

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ជាច្រើន តែងតែកើតមានជាទូទៅនៅក្នុងប្រទេសចិន ខណៈដែលបទប្បញ្ញត្តិចរាចរណ៍ជារឿយៗ ត្រូវបានរំលោភបំពាន ឬមិនត្រូវបានគេអនុវត្តតាម ។

យោងតាមអាជ្ញាធរចិនបានបញ្ជាក់ថា មានមនុស្សចំនួន ៥៨.០០០ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០១៥ ដែលជាតួលេខចុងក្រោយបង្អស់ខ្ពស់បំផុត ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9377921