Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសខ្មែរ២នាក់មកពីឥណ្ឌូណេស៊ីមានផ្ទុកកូវីដ១៩

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨ ​ព្រឹក ថ្ងៃទី​ ១៤​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ ក្រសួង​សុខាភិបាល បានរកឃើញករណីផ្ទុកជំងឺកូវីដ ១៩ ​ថ្មី ​ចំនួន ២នាក់បន្ថែម​ទៀត​ សុទ្ធ​តែ​ពលរដ្ឋ​ខ្មែរ ទើបត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី​។

អ្នកទំាង២នាក់នោះ ម្នាក់អាយុ២៩ឆ្នាំ និងម្នាក់ទៀត អាយុ២២ឆ្នាំ អាស័យដ្ឋាននៅខេត្តកំពង់ចាម។ ទាំង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកដល់ក្ពុជានៅថ្ងៃទី ១២ ខែមិនថុនា ឆ្នាំ ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។

បច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកទាំង២ ដែលមានជំងឺកូវីដ១៩នោះ ស្ថិតក្នុងចំណោមអ្នកជិះយន្តហោះជាមួយគ្នាសរុប៤៦នាក់ ដោយក្នុងនោះ មានជនជាតិឥណ្ឌូណេស៊ី២នាក់។

ជាមួយ​កំណើន​រកឃើញ​អ្នក​ផ្ទុក​កូវីដ ១៩ ថ្មី​ នាំ​ឲ្យ​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដសរុប ១២៨នាក់ ក្នុងនោះ​ជាសះស្បើយ ១២៥នាក់ និង​សល់ ៣នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មិន​មាន​ករណី​ស្លាប់​នោះ​ទេ ខណៈ​ចំនួន​អ្នក​ធ្វើ​តេសត្ត​សរុប​ គិត​ត្រឹម​ព្រឹក​នេះ មាន ២៧២៧៤នាក់ កើតឡើង ៧៤៤នាក់។ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9377764