Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនគួរសោះ! ជម្លោះក្នុងវង្សផឹកស៊ី បែរជាដាច់ចិត្តលើកដៃផ្តាច់ជីវិតគ្មានមេត្តា

សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​គេ​កំណត់​ថា ជា​មុខសញ្ញា​វាយ​សម្លាប់​បុរស​ម្នាក់ ក្រោយ​ពេល​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​វង់​ផឹកស៊ី កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ថ្លុក​រាំង ស្ថិត​ក្នុងភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​។

បើ​តាម​មន្ត្រី​បានឱ្យ​ដឹង​ថា នេះ​ជា​អំពើ​ឃាតកម្ម ដែល​ដំបូង​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ទេ ប៉ុន្តែ​ក្រោយ​ពី​សាក្សី​នានា​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច ទើប​មន្ត្រី​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា និង​បាន​ដាក់​ការ​សង្ស័យ​ទៅ​បុរស​ម្នាក់​ដែល​កំពុង​រត់គេច​ខ្លួន​។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ មិត នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​មោង ស្រុក​មោង​ឬ​ស្សី តែ​បាន​ទៅ​ស្នាក់​នៅ​ធ្វើ​ចំការ​នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ហើយ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃមុខ និង​បាន​បាត់បង់​ជីវិត​នៅ​លើ​ផ្លូវ​មួយ​កន្លែង​។ គេ​មិន​ទាន់​ដឹង​ឱ្យ​ជាក់លាក់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ឃាតកម្ម​នេះ​កើតឡើង​នៅឡើយ​ទេ​។

កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ​ពី​លោកប៉ា​ង ហៀ​ង អធិការ​ស្រុក​គាស់​ក្រឡ តែ​លោក​មិន​លើក​ទូរស័ព្ទ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​យប់​គេ​ឃើញ​មនុស្ស​ប៉ុន្មាន​នាក់ មាន​ទាំង​ជន​រង​គ្រោះ​ផង បាន​ផឹកស៊ី​ជុំ​គ្នា ហើយ​បន្ទាប់​មក​ស្រាប់តែ​ឃើញ​មាន​ផ្ទុះ​ជម្លោះ​តែ​ម្ដង​។ ប្រភព​បញ្ជាក់​ថា បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ដែល​មាន​ប្រវាយប្រតប់​គ្នា​ផង ហាក់​បាន​ស្ងប់ និង​បែក​ហ្វូង តែ​លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​គេ​ឃើញ​ជន​រង​គ្រោះ​ដេក​បាត់បង់​ជីវិត​នៅ​ក្បែរផ្លូវ ដោយ​ឃើញ​មាន​ស្នាម​របួស​ពេញ​ផ្ទៃមុខ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ​កំណត់​​មុខសញ្ញា​ជន​ដៃដល់​បាន​ហើយ ហើយ​ក៏​កំពុង​តាម​ប្រ​ម៉ា​ញ់​ផង​ដែរ ខណៈ​ជន​នោះ​កំពុង​លាក់ខ្លួន​នៅ​តាម​ចំការ​នៅ​តំបន់​នោះ​៕ រក្សាសិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9611190