Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស្ចារ្យ! ចម្លាក់​ព្រះពុទ្ធរូប​យ៉ាង​ធំ​មហិមា បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​លើ​ជញ្ជាំង​ភ្នំ​សំពៅ

ព្រះ​ពុទ្ធ​រូប​​តាំង​សមាធិ​យ៉ាង​ធំ​មហិមា​ ដែល​ឆ្លាក់​ដោយ​ជាង​ចម្លាក់​កូន​ខ្មែរ​លើ​ជញ្ជាំង​ផ្ទាំង​ថ្ម​ភ្នំ​សំពៅ​ នៅ​​ទឹកដី​ខេត្ត​បាត់​ដំបង​ជិត​រួចរាល់​ទាំង​ស្រុង​ហើយ។​

គម្រោង​សាងសង់​ព្រះពុទ្ធ​រូប​នេះ​មាន ៣​ប្លង់ រួមមាន​ប្លង់​ព្រះពុទ្ធ​ប្រសូត, ត្រាស់​ដឹង និង​ប្លង់​ព្រះពុទ្ធ​ចូល​បរិនិព្វាន ដែល​មាន​កម្ពស់​ពី​ដី​ប្រមាណ​ជាង ៣០​ម៉ែត្រ។ បច្ចុប្បន្ន​ចម្លាក់​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​ជិត​រួចរាល់​១០០%​ហើយ​ ខណៈ​ចម្លាក់​ព្រះពុទ្ធ​ចូល​បរិ​និព្វាន​កំពុង​បន្ត​ឆ្លាក់​ជា​បណ្ដើរ​ដោយ​ក្រុម​ជាង​មាន​ជំនាញ​ខ្ពស់​បំផុត។​​

បន្ទាប់​ពី​រំលេច​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មហិមា​មួយ​អង្គ​នេះ​ផ្លូវ​ការ​ ភ្នំសំពៅ​នឹង​ក្លាយ​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ និង​សាសនា​ ​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

គួរ​រម្លឹក​ថា​គម្រោង​​សាងសង់​ចម្លាក់​ពុទ្ធ​ប្រវត្តិ​លើ​ភ្នំ​សំពៅ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ដំណើរការ​សាងសង់ បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ត្រូវ​ផ្អាក​ដោយសារ​បញ្ហា​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ ទើប​តែ​ពេល​នេះ​កិច្ចការ​ដ៏​សំខាន់​ខាង​លើ​បាន​បន្ត​ឡើងវិញ៕

អត្ថបទ៖ Wow Cambodian/ ប្រភព​រូប៖ Pros Pich Topman

from: https://tnaot.com/km/m/detail/article/9375733