Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ីតាំងមឈូសនៅទីសាធារណៈ ដើម្បីព្រមានពីការស្លាប់ដោយសារជំងឺកូវីដ

ឥណ្ឌូនេស៊ី បានប្រើយុទ្ធសាស្រ្តថ្មី ក្នុងការដាក់តាំងមឈូសនៅតាមទីសាធារណៈ ដើម្បីធ្វើការព្រមានទៅលើសេចក្តីស្លាប់ ដោយសារការរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន។

អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បានធ្វើការ​ពិសោធន៍ ​ជាមួយនឹង​វិធីសាស្ត្រ​ដ៏​តក់ស្លុត​មួយ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​របស់​កូ​វី​ដ​១៩ ខណៈមានមនុស្សស្លាប់ច្រើន ដោយសារការរាលដាលជំងឺកូវិដ១៩ មានការកើនឡើងក្នុងចំនួនមួយដ៏ខ្ពស់នៅក្នុងតំបន់។

មឈូសត្រូវបានដាក់តាំងនៅ​ចំណុចប្រសព្វ​ដ៏​មមាញឹក ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ហ្សា​កា​តា ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី។ មឈូសត្រូវបានលាប​ពណ៌​ក្រហម​នៅ​លើ​ក្តារ​មឈូស ដែល​នេះបង្ហាញពីការ​ដាស់តឿន​សាធារណជន ​ពី​គ្រោះថ្នាក់​របស់​ជំងឺ​កូវីដ១៩។ ​

លោក Djaharuddin ប្រធាន​ផ្នែក​រង​នៃ Mampang Prapatan ប្រចាំ​នៅ​ហ្សា​កា​តា បាន​និយាយ​ថា ៖ «​ការ​ធ្វើ​បែប​នេះ អាច​នឹង​ជ្រុល​បន្តិច ប៉ុន្តែ​នេះ​ជា​វិធី​ដែល​យើង​សង្ឃឹមថា នឹង​លើកកម្ពស់​ការ​យល់​ដឹង​។ ករណី​ឆ្លង​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​មនុស្ស​នៅ​តែ​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់​អាជ្ញាធរ​។

ប្រទេសឥណ្ឌូនេស៊ី បាន​ឆ្លង​ដល់​មនុស្ស​ចំនួន ១៤៣,០០០ នាក់ ហើយ​បាន​សម្លាប់​មនុស្ស​ជាង ៦,២​០០​នាក់។ អាជ្ញាធររំពឹងថា តាមរយៈការដាក់​តាំង​មឈូសនេះ នឹងជួយ​មនុស្ស​ឱ្យ​ប្រុង​ប្រយ័ត្ន​អំពី​ស្ថានភាព​ជំងឺ​នេះ ដូច្នេះ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​អាកប្បកិរិយា​បាន​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9611120