យោងតាមប្រភពព័ត៌មានជាច្រើន បានអោយដឹងថា David Alaba ខ្សែការពារឆ្វេងរបស់ក្លឹបយក្សBayern Munich បានសម្រេចចិត្តនឹងមិនបន្តកុងត្រាជាមួយក្លឹបទៀតទេ ហើយអាចនឹងចាកចេញទៅក្លឹបថ្មីហើយនារដូវកាលក្រោយ។
ទោះជាយ៉ាងណា Oliver Kahn ដែលជាតំណាងរបស់ក្លឹប Bayern បានបញ្ជាក់អោយដឹងថា សភាពការណ៏នៃការចរចារអោយ Alabaនៅបន្តនៅក្លឹបកំពុងតែមានភាពល្អប្រសើរជាងមុន ហើយភាគរយដែលកីឡាករវ័យ២៨ឆ្នាំរូបនេះនៅបន្តក៏មានច្រើនដែរ។
Kanh បានលើកឡើងថា៖ “ពួកយើងកំពុងតែចរចាគ្នាជាមួយ David Alaba និងភ្នាក់ងាររបស់គេ។ ពួកយើងយល់ពីគ្នាបានច្រើន។ ការជួបគ្នាចុងក្រោយរបស់យើងមានភាពប្រសើរណាស់។ ក្លឹប Bayern Munich នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទុក David អោយបាន។ ពេលនេះ ខ្ញុំជឿថា យើងអាចអោយ Alabaនៅបន្តទៀតបាន។”
ប្រភព៖ Goal.com