រដូវកាលថ្មីនៃលីគកំពូលអង់គ្លេស English Premier League នឹងសម្រេចចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១២ ខែកញ្ញាខាងមុខនេះដោយក្នុងនោះ ការប្រកួតបើកឆាកគឺនឹងធ្វើឡើងដោយក្រុមម្ចាស់ជើងឯករដូវកាលមុនLiverpool បើកទ្វារពហុកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមដែលទើបឡើងមកពីលីគក្រោម Leeds United។
កាលវិភាគដែលទើបនឹងចេញថ្មីៗនេះ ក៏បង្ហាញពីការប្រកួតដំបូងៗរបស់ក្រុមធំៗផងដែរ ដោយក្នុងនោះ Arsenal ត្រូវជួបក្រុមរួមក្រុង Fulham ហើយតោខៀវ Chelsea នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Brighton។
ក្រុម Tottenham របស់លោក Jose Mourinho នឹងលេងក្នុងដីខ្លួនជាមួយក្រុម Everton។ ឯ Manchester United និង Manchester City នឹងត្រូវជួបក្រុម Burnley និង Aston Villa រៀងៗខ្លួន។ ទោះជាយ៉ាងណា ការប្រកួតទាំងពីរនេះរបស់ក្រុម Manchesterនឹងត្រូវពន្យារពេលបន្តិចដោយសារកាលពីរដូវកាលមុន ក្រុមទាំងពីរលេងដល់វគ្គខ្ពស់ៗនៃក្របខណ្ឌ័តំបន់អឺរ៉ុប។
ប្រភព៖ Goal