Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេស៊ីលនៅតែបន្ថែមការប្រុងប្រយ័ត្ន បើទោះបីជាអត្រាស្លាប់ដោយសារកូវីដធ្លាក់ចុះ

លេខាធិការ​នៃ​ការ​ឃ្លាំមើល​សុខភាព​ប្រេ​ស៊ី​ល លោក Arnaldo Correia de Medeiros បាន​ឱ្យដឹង​ថា​ ចាប់តាំងពី​ស​ប្តា​ហ៍​ទី​៣០ (​ពាក់កណ្តាល​ខែកក្កដា​) អត្រា​បាត់បង់​ជីវិត ដោយ​កូ​វី​ដ បាន​ធ្លាក់​ចុះ​ជា​លំ​ដាប់​។ “យើង​តាមដាន​សកម្មភាព​ឆ្លង​របស់​វីរុស​នេះ​ឱ្យ​ជាប់ ក្នុង​រយៈពេល​២​ទៅ​៣​ស​ប្តា​ហ៍​ខាង​មុខ ដើម្បី​ប្រាកដ​ថា វា​ចុះ​មែនឬ​ក៏​អត់0x017d7​”​។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ​ករណី​ឆ្លង​កូ​វី​ដ​ថ្មីមាន ៤៩,២៩៨​ករណី និង​មានការ​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​ថ្មី​ចំនួន ១,២១២​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ​។

ទោះបីជាយ៉ាងនេះក៏ដោយ ប្រេស៊ីលក៏បានបង្ហាញនូវ ចំនួន​ករណី​ឆ្លង​កូ​វី​ដ​សរុប​ក្នុង​ប្រទេស​នេះរបស់​ខ្លួន ក្នុងពេល​ឥឡូវនេះ​មាន​ចំនួន ៣,៤៥៦,៦៥២ នាក់​ ក្នុងនោះអ្នកស្លាប់ដោយសារ​វីរុសមាន​ចំនួន ១១១,១០០​នាក់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9610805