Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្រ្ដីជំនាញថៃ ចាប់សត្វប្រចៀវ ធ្វើតេស្ដស្វែងរកកូវីដ១៩

មន្រ្ដីជំនាញពាក់ព័ន្ធរបស់ប្រទេសថៃ កាលពីយប់ ថ្ងៃទី១១ ខែមិថុនា បានចាប់សត្វប្រចៀវ​ប្រហែល១០០ក្បាល ចេញពីជម្រកហ្វូងរបស់វា ដែលមានរាប់លានក្បាលរស់នៅ ដើម្បីយកសំណាកទៅធ្វើតេស្ដ ស្វែងរកវីរុសកូរ៉ូណា ឬកូវីដ១៩។

គេហទំព័រ Thaipbsworld បានផ្សាយ នៅថ្ងៃទី១៣ ខែមិថុនា ថា មន្រ្ដីជំនាញពាក់ព័ន្ធរបស់ប្រទេសថៃ មកពីនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សព្រៃឈើ, មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង នៅក្នុងដែនជម្រកសត្វព្រៃ Khao Soi Dao នាភាគខាងកើតខេត្ត Chanthaburi បាននាំគ្នាចាប់សត្វប្រចៀវ យកទៅពិសោធន៍។ គោលបំណងដ៏សំខាន់ នៃការចាប់សត្វប្រចៀវទាំងនេះ គឺចង់ដឹងថា តើសត្វប្រភេទនេះ មានផ្ទុកវីរុសកូវីដ១៩ (SARS-CoV-2) ឬយ៉ាងណា?

លោក Pattharaphol Manee-on ប្រធានផ្នែកគ្រប់គ្រង់សុខភាពសត្វព្រៃ នៃនាយកដ្ឋានខាងលើនេះ បានថ្លែងថា មន្រ្ដីពាក់ព័ន្ធ បានចុះទៅកាន់រូងភ្នំ​ Tambon Tapsai ជាជម្រករបស់សត្វប្រចៀវ រាប់លានក្បាលរស់ នៅ។ មន្រ្ដីទាំងអស់បានចាប់សត្វប្រចៀវ ប្រហែល១០០ក្បាល ដើម្បីយកសំណាក នៃឈាម និងទឹកមាត់របស់សត្វទាំងនេះ​ យកទៅធ្វើតេស្ដ នៅក្នុងមន្ទីរពិសោធន៍។

លោកប្រធានផ្នែក បានបញ្ជាក់ថា នៅក្នុងប្រទេសថៃ មានសត្វប្រចៀវ ប្រហែល២៣ប្រភេទ កំពុងរស់នៅ។ នេះជាលើកទី១ហើយ ដែលមន្រ្ដីថៃបានចាប់សត្វប្រចៀវ យកទៅធ្វើតេស្ដ។​ ប៉ុន្ដែនៅក្នុងអំឡុងពេលបំពេញ បេសកកម្មនោះ ក្រុមការងារ​ក៏បានជួបជាមួយប្រធានសហគមន៍ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅក្នុងតំបន់ Tambon Nong Ta Dong ផងដែរ។ មន្រ្ដីជំនាញថៃ បានណែនាំអំពីរៀបរស់ នៅប្រកបដោយ សុវត្ថិភាព នៅក្នុងតំបន់មានសត្វប្រចៀវរស់នៅ ហើយក៏បង្ហាញអំពីគ្រោះថ្នាក់ នៃការចម្លងមេរោគផងដែរ ប្រសិនបើអ្នកភូមិចាប់វា យកមកធ្វើជាចំណីអាហារ។

លោកស្រី Supaporn Watchaprueksadee អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលបង្ការជំងឺឆ្លង នៅក្នុងមន្ទីរពេទ្យ Chulalongkorn បានថ្លែងថា វាជាការចាំបាច់ណាស់ ត្រូវសិក្សាអំពីសត្វប្រចៀវ ព្រោះថា ការកើតឡើង នៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ មាន ប្រភពដូចអ្វីដែលរកឃើញ នៅនឹងសត្វប្រចៀវផងដែរ។ ដូច្នេះការស្រាវជ្រាវវីរុសនានា នៅក្នុងអម្បូរផ្សេងៗ នៃសត្វប្រចៀវ នៅក្នុងប្រទេសថៃ នឹងត្រូវធ្វើឡើង។ ប៉ុន្ដែកន្លងមក ហ្វូងសត្វប្រចៀវទាំងនោះ មិនត្រូវបានលើកយកមកសិក្សានោះឡើយ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9374081