Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Sour Candy” របស់ BLACKPINK និង Lady Gaga នៅតែស្ថិតក្នុងតារាងកំពូលរបស់ចក្រភពអង់គ្លេស

បទចម្រៀង “Sour Candy” របស់ក្រុមតារាចម្រៀង BLACKPINK និងកញ្ញា Lady Gaga នៅតែស្ថិតក្នុងតារាងកំពូលទាំង ៤០បទ របស់ចក្រភពអង់គ្លេស ។

បទចម្រៀងមួយបទនេះ ត្រូវបានបញ្ចូលទៅក្នុងអាល់ប៊ុមបទចម្រៀងថ្មីរបស់ Lady Gaga មានចំណងជើងថា “Chromatica” ហើយវាបានឈរនៅតារាងកំពូលផ្លូវការរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដោយឈរនៅលេខ១៧ ផងដែរ ។

នៅថ្ងៃទី១២ ខែមិថុនានេះ តារាងប្រចាំសប្តាហ៍ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបង្ហាញថា បទ “Sour Candy” នេះ គឺស្ថិតនៅលេខ៣៤ ក្នុងសប្តាហ៍ទី២ នេះ ៕ 

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9373681