រាសីថ្ងៃនេះអ្នកកើតឆ្នាំជូត ថោះ កុរ ចំពោះរឿងស្នេហា មិនសូវជាល្អនោះទេ សូមប្រយ័ត្នពាក្យសម្តីគ្នាទៅវិញទៅមក
តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយខាល។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងព្រោះថាអាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានគ្រប់ពេល។ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលកម្រៃបន្តិច ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។
ស្នេហា ៖ ប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារធំដុំឬការងារសំខាន់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ ជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងតែយ៉ាងណាសម្រាប់បុរសការប្រកបការងារតែងមិន សម្រេចជោគជ័យដោយងាយនោះឡើយ។ការរស់នៅលោកអ្នកអាច មានបញ្ហាប្រទាំងប្រទើសចូរប្រយ័ត្នកើតបញ្ហាជម្លោះវិវាទណាមួយកើតឡើង។
ជំនួញ ៖ មិនត្រូវលោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នាពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកតែងមានបញ្ហាយាយីនិងកើតរឿងខ្វាយខ្វល់ច្រើន ដូចនេះត្រូវតស៊ូអត់ធ្មត់បន្តិចទើបប្រសើរ។ចំណែករាល់ការបំពេញការងារបើមានចៅហ្វាយនាយស្តីបន្ទោសឬក៏លោកអ្នកធ្វើអ្វីមួយឱ្យមានកំហុសឆ្គងពុំចាំបាច់បកស្រាយប៉ប៉ាច់ប៉ប៉ោចច្រើនបើពុំនោះទេរឿងតូចសោះអាចប្រែរីកជាធំហើយនាំតែរងគ្រោះនៅពេលក្រោយ។
ជំនួញ ៖ បើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងមិនដូចសេចក្តីប្រាថ្នា។
ស្នេហា ៖ ប្រុសស្រីកើតមានការរកាំចិត្តនិងចាប់កំហុសគ្នាច្រើន។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារសំខាន់ៗនោះឡើយពីព្រោះថាងាយជួបបញ្ហាមិនល្អយាយីច្រើនជាងសព្វមួយដង។
ជំនួញ ៖ ការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។
ស្នេហា ៖ កំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេហើយបញ្ហាជម្លោះក៏មានច្រើន។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែញាប់ដៃញាប់ជើងពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ រាសីស្រុតចុះ។គេថាទោះជ្រលងភ្នំ ឬដងអូរជម្រៅជ្រៅប៉ុនណា បើមានការតស៊ូព្យាយាមនោះនឹងអាចឆ្លងផុតពុំខាន ។នេះជាការដាស់តឿនដល់លោកអ្នកកើតឆ្នាំសេះពីព្រោះថាឆ្លងដល់សប្តាយ៍ក្រោយនេះដំណើរជីវិតជួបនូវបញ្ហាលំបាកច្រើនហេតុនេះ នាំឱ្យអ្វីៗដែលធ្លាប់តែល្អនឹងប្រែមកអាក្រក់ដូចនេះបើមិនមានការតស៊ូទេផលលំបាកនឹងកើតមានចំពោះមុខជានិច្ច។
ជំនួញ ៖ លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះយកល្អគប្បីបំពេញការងារដែលនៅសេសសល់ឬកិច្ចការងារចាស់ពីព្រោះថានឹងផ្តល់ផលល្អមកវិញផង។
ជំនួញ ៖ លោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយដូចនេះងាយជួបរឿងចម្រូងចម្រាសជាងសព្វមួយដង ។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផង។
ជំនួញ ៖ ថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។
ស្នេហា ៖ កំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយការប្រកបការងារឃើញថាស្ថិតនៅលើកំណាត់ផ្លូវរលូនល្អនិងពិសេសអាចចប់សព្វគ្រប់តាមគោលដៅថែមទៀត។
ជំនួញ ៖ លោកអ្នកអាចបណ្តាក់ទុនបន្ថែមឬរកជំនួញបន្ថែមដោយអាចទទួលការចម្រុងចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគ្រាន់គាប់ប្រសើរ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយទទួលរងផលប៉ះទង្គិចណាស់។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រយ័ត្នប្រយែង។
ស្នេហា ៖ ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើនធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេកពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។ក្នុងពេលនេះដែរទាំងស្ត្រីបុរសងាយឈ្លក់វង្វេងនឹងល្បែងស៊ីសងផងប្រយ័ត្នជាប់ផុងខ្លួនហើយដកពុំរួច។
ជំនួញ ៖ របររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕ ប្រភព៖ Cen