កូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូង ឲ្យឈប់និយាយពាក់ព័ន្ធ ការរំសាយអាវុធបរមាណូ ក៏ដូចជា លូកដៃ ក្នុងកិច្ចពិភាក្សាស្តីពីបរមាណូជាមួយអាមេរិកនោះឡើយ។
លោក Kwon Jong Gun ឧបការីក្រសួងការបរទេសអាមេរិក ទទួលបន្ទុក បញ្ហាជាមួយអាមេរិក នៅថ្ងៃទី១៣ ខែមិថុនា បានប្រកាសថា កូរ៉េខាងត្បូង ល្មមឈប់លូកដៃ និងលើកឡើងពីបញ្ហាបរមាណូ របស់កុរ៉េខាងជើង។
លោក Kwon Jong Gun បានបន្តទៀតថា« ពិតជារឿងអត់ប្រយោជន៍ដែលត្រូវស្តាប់ ពាក្យមិនល្អរបស់កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង មិនមានសមត្ថភាពដើម្បីលូកដៃចូលកិច្ចការអាមេរិក និងកូរ៉េខាងជើងឡើយ»។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា បញ្ហាបរមាណូកូរ៉េខាជើង គឺជាជំរើសរបស់ទីក្រុងព្យុងយ៉ាង កូរ៉េខាងត្បូង គ្មានសិទ្ធលូកដៃ ឬ បញ្ចេញមតិជុំវិញបញ្ហានេះឡើយ។
នៅពេលនេះកូរ៉េខាងជើង បានបង្កើនសកម្មភាពយោធា និងអាវុធ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាមេរិក។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងផ្អាករាល់កិច្ចពិភាក្សាស្តីពីកម្មវិធីបរាណូអត់ប្រយោជន៍ជាមួយអាមេរិក។ ទីក្រុងព្យុងយ៉ាងនឹងពិចារណាឡើងវិញ ក្រោយអាមេរិកមានប្រធានាធិបតីថ្មី៕ ប្រែសម្រួលដោយ៖ MEO