ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំដើរគប់កញ្ចក់ឡានគេបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធបានប្តឹងទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហតុការណ៍បានប្រាប់ឱ្យដឹងថា បុរសជនជាតិចិនខាងលើបានដើរស្រែកឡូឡានៅតាមដងផ្លូវ ហើយក៏បានយកដុំថ្មគប់ទៅលើរថយន្តតែមិនបង្កឱ្យបែកកញ្ចក់ទេគ្រាន់តែ ជាប់ដុំថ្មនៅនឹងរថយន្តផ្នែកខាងមុខ។
ហើយភ្លាមនោះដែរបានឃើញកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចនាំខ្លួនបុរសជនជាតិចិនខាងលើទៅអធិការដ្ឋានក្រុងព្រះសីហនុដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ផេងភាព