អង្គការសហប្រជាជាតិបានស្នើដល់អាមេរិកឲ្យកែទម្រង់ស្ថាប័នប៉ូលិសជាបន្ទាន់ ក្នុងពេលដែលបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិកកាន់តែខ្លាំងឡើង។
គណៈកម្មការលុបបំបាត់ការរើសអើងជាតិសាសន៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែមិថុនា បានចេញសេចក្តីប្រកាសថា «គណៈកម្មការលុបបំបាត់ការរើសអើងជាតិសាសន៍របស់អង្គការសហប្រជាជាតិ បានស្នើរដ្ឋាភិបាលអាមេរិក និងបណ្តារដ្ឋ មានការកែទម្រង់សមស្រប និងជាបន្ទាន់ ដើម្បីលុបបំបាត់ការជះឥទ្ធិពលមិនល្អ ដោយសារតែការរើសអើងជាតិសាសន៍ ដែលបានក្លាយជាទម្លាប់ នៅក្នុងជួរកម្លាំងប៉ូលិសអាមេរិក និងប្រព័ន្ធច្បាប់។ អាមេរិកត្រូវតែគិតជនរងគ្រោះពាក់ព័ន្ធជាតិសាសន៍»។
កន្លងមកសារព័ត៌មាន Sputnik បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យបណ្តាស្ថាប័នត្រូវតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងពេលដែលបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍ កាន់តែខ្លាំងឡើង នៅអាមេរិក។ លោក ត្រាំបញ្ជាក់ថា ត្រូវតែបញ្ឈប់សកម្មភាពរឹតក ឬសង្កត់កជនរងគ្រោះ ក្នុងករណីមួយចំនួន។
ជាមួយគ្នានេះដែរ សាលារៀន និងទីតាំងនានា នៅទីក្រុង Minneapolis, Seattle ប្រកាសថា នឹងមិនប្រើប្រាស់កម្លាំងប៉ូលិសនោះឡើយ ដោយពួកគាត់មានបារម្ភថា ការប្រើប្រាស់កម្លាំងប៉ូលិស គឺទទួលរងការគំរាមកំហែងច្រើនជាងការការពារ៕ ប្រែសម្រួលដោយ៖ MEO