Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ៖ ២៤ម៉ោងនៅលើពិភពលោក ឆ្លងកូវីដ១៩ ជិត១៤ម៉ឺននាក់

ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានការឆ្លងថ្មី នៃកូរ៉ូណាវីរុស ឬកូវីដ១៩ ​មានរហូតដល់ជាង ១៣៦ ០០០ករណី និងស្លាប់លើសពី៥ពាន់នាក់ ហើយនេះជាចំនួនមួយដ៏គួរឲ្យព្រួយបារម្ភបំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានសរសេរ នៅលើព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួនថា ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ មានការឆ្លងថ្មី នៃកូវីដ១៩ មានដល់ទៅជាង ១៣៦ ០០០ករណី និងស្លាប់ ជាង៥ពាន់នាក់។ ចំនួននេះបានធ្វើឲ្យតួលេខ នៃអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក​ សរុប ជាង ៧,៤១លាននាក់ និងស្លាប់ជាង៤១៨ ០០០នាក់។ ស្ថិតិចំនួនអ្នកឆ្លង និងស្លាប់ គឺអង្គការសុខភាពពិភពលោក ទទួលបានទិន្នន័យជាផ្លូវការ ពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។

តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រាថា មានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើងដល់ ៣ ៥៦១០ ៥៩១នាក់។ ប៉ុន្ដែក្នុងរយ:ពេល១ថ្ងៃកន្លងមក នៅតំបន់នេះ មានអ្នកឆ្លងចំនួន ៧៥ ៣៤៦នាក់។ រីឯចំនួនអ្នកស្លាប់ មានចំនួន ៣៤០១នកា់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ១៩២ ៩៤៤នាក់។

ជាមួយគ្នានេះដែរ នៅក្នុងតំបន់អឺរ៉ុប មានអ្នកឆ្លងលំដាប់លេខ២ កើនដល់ ២ ៣៥៨ ៩៥៣នាក់ និងស្លាប់ ១៨៦ ៨៨៩នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន ១៩ ៨០៨នាក់ និងស្លាប់ ៥៦៥នាក់។ រីឯតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណា មានចំនួនអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លងកើនដល់ ៧១៦ ១៥១នាក់ និងស្លាប់​១៥ ៩៤៧នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី ១៩ ៣១០នាក់ និងស្លាប់ ៣៦៦នាក់។

បើតាមតួលេខរបស់អង្គការសុខភាពដដែល បានបង្ហាញថា រហូតមកដល់ពេលនេះ អាមេរិក នៅតែជាប្រទេស មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ រីឯប្រទេសមានអ្នកឆ្លងច្រើនជាបន្ដបន្ទាប់មក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ និងអ៊ីរ៉ង់ …ជាដើម។

ដោយឡែកបើតាមគេហទំព័រ Worldometer បានផ្សាយ នៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា នេះ ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៧ ៧៤២ ០៦៩នាក់ ស្លាប់ ៤២៨ ៣៦២នាក់ និងជាសះស្បើយ ៣ ៩៦៧ ៤១៨នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9373380