Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សួនសត្វនៅប្រទេសថៃចំនួន ៦កន្លែងនឹងបើកឡើងវិញនៅថ្ងៃចន្ទ ហើយទស្សនាឥតគិតថ្លៃទៀតផង

ចាប់ពីថ្ងៃចន្ទខាងមុខនេះតទៅ សួនសត្វចំនួន ៦កន្លែងនឹងបើកដំណើរការសារជាថ្មីសម្រាប់ភ្ញៀវទេសចរចូលទស្សនាដោយមិនគិតថ្លៃ​ ​ហើយឧទ្យានជាតិចំនួន ១២៧កន្លែងទៀតក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះផងដែរ។

រូបតំណាង

លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងបរិស្ថានបាន​ប្រាប់សន្និសីទសារព័ត៌មានថា សួនសត្វនៅ Chon Buri, Chiang Mai, Nakhon Ratchasima, Khon Kaen, Ubon Ratchathani និងឧទ្យានធម្មជាតិដំរីនៅ​ខេត្ត Surin នឹងបើកដំណើរការវិញនៅថ្ងៃចន្ទខាងមុខនេះ ហើយកាន់តែពិសេសគឺ​គេមិនគិតថ្លៃចូលទស្សនារហូតដល់ថ្ងៃទី៣០ ខែមិថុនា។

រូបតំណាង

ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបម្រើការនៅសួនសត្វនឹងកម្រិតចំនួនភ្ញៀវ​​​ត្រឹមតែ ២០០០នាក់ក្នុង​មួយថ្ងៃប៉ុណ្ណោះ ដែលគិតចាប់ពីម៉ោង ៨ព្រឹក​រហូតដល់ម៉ោង ៥ល្ងាច ដើម្បី​ចៀសវាងការកកស្ទះដែលជាហេតុធ្វើឱ្យមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ អ្នកទេសចរទាំងអស់ត្រូវកក់សំបុត្រតាមទូរសព្ទ ឬតាមអ៊ីនធឺណិត ហើយពួកគេ​នឹងត្រូវវាស់សីតុណ្ហភាព​នៅពេលមកដល់សួនសត្វ។

រូបតំណាង

លើសពីនេះ ភ្ញៀវទាំងអស់ត្រូវរក្សាគម្លាតពីគ្នានៅកន្លែងដូចជា ស្តង់លក់សំបុត្រឡានក្រុង ហាងអាហារ និងត្រូវមានទឹកអាល់កុលលាងដៃតាមខ្លួនជានិច្ច។ គួរបញ្ជាក់ផងដែរថា ​នៅសួនសត្វមិនមានប្រើប្រាស់ម៉ាស៊ីនត្រជាក់ទេ។

រូបតំណាង

លោក Varawut Silpa-archa បានអំពាវនាវដល់អ្នកទេសចរដែលមកទស្សនាឧទ្យានទាំងអស់ថា « សូមកុំចោលសំរាមក្រៅធុងសំរាម ត្បិតកាលពីមិនទាន់មានអ្នកទេសចរមកលេង ឧទ្យានទាំងនេះហាក់មានសម្រស់ស្អាតស្រស់បំព្រងណាស់។ ក្នុងរយៈពេលបីខែកន្លងមកនេះ យើងមិនឃើញមានសត្វណាមួយស្លាប់ដោយសារការ​ស៊ីសំរាមឡើយ។ ប្រសិនបើរឿងនេះកើតឡើង (សត្វដែលងាប់ដោយសារការ​ស៊ីសំរាម) ខ្ញុំនឹងបិទឧទ្យាននេះភ្លាមៗ »។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9373304