Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះហ្គាសនៅទីតាំងចែកចាយរបស់ក្រុមហ៊ុនឧស្ម័នដ៏ធំនៅរុស្ស៊ី ស្លាប់និងរបួសជាច្រើននាក់

ទីតាំងស្ថានីយចែកចាយឧស្ម័នរបស់ក្រុមហ៊ុន Gazprom ដ៏ធំបំផុតរបស់រុស្ស៊ី បានផ្ទុះឆេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀត រងរបួស ហើយអណ្ដាតភ្លើង​បានឆាបឆេះរាលទៅដល់កុងតឺន័រ​ជាច្រើនទៀត។

ក្រុមជួយសង្រ្គោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះឧស្ម័ននេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែមិថុនា នៅក្នុងទីក្រុង Kazan ជាទីតាំងស្តុកឧស្ម័នរបស់ក្រុមហ៊ុន Gazprom ដែលមានសមត្ថភាពស្ដុក រហូតដល់ទៅ១០០ម៉ែត្រគុប។ រីឯអណ្ដាតភ្លើង បានឆាបឆេះរាល​ទៅដល់កុងតឺន័រជាច្រើនទៀត។

ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី បានអះអាងថា ការផ្ទុះនេះបង្កឲ្យកើតជាអគ្គិភ័យ នៅទីតាំងស្ដុកឧស្ម័ន រហូតដល់១០០ម៉ែត្រគុប។ នៅទីនោះជាទីតាំង នៃស្ថានីយចែកចាយឧស្ម័នរបស់ក្រុមហ៊ុន Gazprom ។​ ជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យចំនួន១១ក្រុម បំពាក់ដោយឧបករណ៍ពិសេស បានចេញមកជួយអន្តរាគមន៍ផងដែរ៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9373273