Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ប្រលាន​យន្តហោះ​ខ្មោច​” សំណង់​ដ៏​កម្រ​​បន្សល់​ទុក​ដោយ​ខ្មែរ​ក្រហម​

នៅ​ដើម​ឆ្នាំ១៩៧៧ ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​កសាង​ប្រលាន​យន្តហោះ​យោធា​ដ៏​ធំ​មួយ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​ចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងទ័ព​កម្មាភិបាល​ខ្មែរ​ក្រហម និង​ប្រជា​ពល​រដ្ឋ​ជាច្រើន​សិប​នាក់ ត្រូវ​បញ្ជូន​មក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ប្រលាន​យន្តហោះ​មួយ​នេះ​។ការដ្ឋាន​ប្រលាន​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំង បាន​សម្លាប់​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​ដោយសារ​ការងារ​បាក់​កម្លាំង ឆក់​ខ្សែ​ភ្លើង និង​សម្លាប់​ចោល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រលាន​យន្តហោះ​​នេះ​គឺ​ជា​សំណង់​ខ្នាត​ធំ​ដ៏​កម្រ​បំផុត​ដែល​សាងសង់​ដោយ​របប​កុំមុយនិស​ខ្មែរ​ក្រហម។ ដើម្បី​កសាង​ប្រលាន​យន្តហោះ​នេះ គេ​បាន​យក​ថ្ម​នៅ​ការដ្ឋាន​ថ្ម​ភ្នំ​តា​បាំង​ដែល​នៅ​ក្បែរ​នោះ​។ ផ្លូវ​បេតុង​យ៉ាង​ក្រាស់​ត្រូវ​បាន​គេ​ចាក់​ព័ទ្ធ​ជុំវិញ​ប្រលាន​តភ្ជាប់​មក​ដល់​ទំនប់​ក្រាំង​លាវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សម័យ​អ៊ុន​តាក់ គេ​បាន​ប្រើប្រាស់​ប្រលាន​យន្តហោះ​នេះ​ដើម្បី​ដឹក​ជំនួយ និង​រថយន្ត​របស់​កងទ័ព។ បច្ចុប្បន្ន​ប្រលាន​យន្តហោះ​នេះ​មិន​មាន​ដំណើរ​ការ​ដូច​មុន​ឡើយ​ សឹង​តែ​ត្រូវ​បាន​ស​បោះបង់​ចោល​ទៅ​ហើយ​រហូត​មាន​អ្នក​ខ្លះ​ប្រសិទ្ធិនាម​ថា​ ប្រលាន​យន្តហោះ​ខ្មោច​ទៅទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រលាន​យន្តហោះ​កំពង់ឆ្នាំង​​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ចំណោម​ប្រលាន​យន្តហោះ​នៅ​កម្ពុជា ដោយ​មាន​ផ្លូវ​សម្រាប់​យន្តហោះ​រត់​ប្រវែង​រហូត​ដល់​ទៅ ២៤០០​ម៉ែត្រ។​រដ្ឋាភិបាល​កន្លងមក​ក៏​ធ្លាប់​បាន​សិក្សា​លទ្ធភាព​សាងសង់​ប្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែរ​ ប៉ុន្តែ​​ក្រោយ​មក​ត្រូវ​ប្ដូរ​ទៅ​ខេត្ត​កណ្ដាល​ និង​តាកែវ​វិញ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

from: https://tnaot.com/km/m/detail/article/9609035