Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីថៃ អនុញ្ញាតឲ្យលុបច្បាប់បម្រាមគោចរបណ្តោះអាសន្ន រយៈពេល​១៥ថ្ងៃ

ថៃមិនមានករណីឆ្លងកូវីដ​១៩ ក្នុងសហគមន៍ ​រយៈពេល​១៧ថ្ងៃកន្លងមក។ បើគិតមកដល់ថ្ងៃទី​១២ ខែមិថុនា ថែបានព្យាបាលអ្នកជំងឺជាសះស្បើយ រហូតដល់ដល់៩៥ភាគរយ ក្នុងចំណោមអ្នកជំងឺ ៣១២៩នាក់។

ចំណុចទាំងនេះហើយ បានជានាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ​បានយល់ព្រមដកបម្រាមគោចរពេលយប់​​ ហើយអនុញ្ញាតឲ្យកន្លែងកម្សាន្ត​ ក្លឹបនានាដំណើរការជាធម្មតាឡើងវិញ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។

ការ​សម្រេចខាងលើរបស់ថៃ បានធ្វើឡើង ក្រោយកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លងកូវីដ​១៩ ដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ ធចាន់អូចា​ ។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីបានសម្រេច ដកបម្រាម​ពេលយប់ ចាប់ពីថ្ងៃទី​១៥ ខែមិថុនា ​ខាងមុខ ។ ប៉ុន្តែការដកបម្រាមនោះគ្រាន់តែជាការបណ្តោះអាសន្ន ​ក្នុងរយៈពេល​១៥ថ្ងៃប៉ុណ្ណោះ ហើយប្រសិនបើស្ថានភាពល្អប្រសើរ និង លុបចោលជារៀងរហូត។ ផ្ទុយ​ទៅវិញ បើស្ថានភាព​វិវឌ្ឍទៅរកអាក្រក់វិញនោះ នឹងត្រូវដាក់បម្រាមវិញ។

ច្បាប់បម្រាមគោចរពេលយប់​បានអនុវត្តតាំងពីថ្ងៃទី​៣ ខែមេសា​ ដោយហាមប្រាមពលរដ្ឋធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង ១០​ដល់ម៉ោង​៤ទៀបភ្លឺ​។ ប៉ុន្តែក្រោយមកក៏បានព្យាថែម​មួយម៉ោងទៀត គឺចាប់ពីម៉ោង​១១​ ។

នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលនៅតែរក្សាច្បាប់គ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ឲ្យបានល្អបំផុត​។ បើទោះជាមានការឆ្លងតិចក្ដី តែហានិភ័យ នៃការឆ្លងនៅខ្ពស់ដដែល ដោយសារ​តែជុំវិញពិភពលោក​ នៅមានអ្នកឆ្លងច្រើន៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9372874