Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាហាន ឥណ្ឌា-ប៉ាគីស្ថានបាញ់ប្រហារគ្នានៅតំបន់ព្រំដែនកាស្មៀរ

កម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃទី​១២ ខែមិថុនា បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅតំបន់ព្រំដែន​ (LoC) កាត់ផ្តាច់​តំបន់កាស្មៀរជាពីរ។

ទាហានឥណ្ឌា និងប៉ាគីស្ថាន ផ្ទុះអាវុធដាក់គ្នានៅតំបន់ Rampur ស្ថិតនៅស្រុក Baramulla ចម្ងាយពីទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ ប្រមាណ​១០៥គីឡូម៉ែត្រ។​ ការបាញ់ប្រហារគ្នាឈានដល់ថ្ងៃទី​៥ហើយ​ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។

កាលពី​១ថ្ងៃមុន ទាហានឥណ្ឌាម្នាក់ស្លាប់ និង​ពលរដ្ឋម្នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នា ក្នុងតំបន់ Tarkundi និង Manjakote ស្ថិតនៅក្នុងស្រុក Rajouri។

ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថាន​បាញ់កាំភ្លើងត្បាល់ និងមីស៊ីលនាំផ្លូវ​ ចូលទៅក្នុងភូមិ នៅតាមព្រំដែន LoC ។ នៅពេលនោះ ទាហានឥណ្ឌា ក៏បានវាយបកទៅវិញ​ទោះបណ្តាលឲ្យមានការបាញ់ប្រហារគ្នា អូសបន្លាយ រហូតមកទល់ពេលនេះ​៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9372863