ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់បានឆក់យកទូរសព្ទដៃពីនារីម៉ាស្សា ខណៈពេលដែលជនរងគ្រោះកំពុងចេញពីធ្វើការក្នុងឃុំ Nongprue ប្រហែលពាក់កណ្តាលអធ្រាត្រយប់មិញ។
លោក Noppadon Raksawaong មន្ត្រីប៉ូលិសឃុំ Nongprue ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅវេលាម៉ោង ១២ និង ៣០ នាទីយប់ នៅភូមិ Soi Prapa Nimit ៦។ ប៉ូលិសនិងកាសែត The Pattaya បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យជនរងគ្រោះអ្នកស្រី Jan Boonyam អាយុ ៥០ ឆ្នាំ។
ជនរងគ្រោះបានប្រាប់ប៉ូលិសថា នៅពេលគាត់កំពុងជិះកង់ត្រឡប់មកពីធ្វើការវិញ ស្រាប់តែមានសារលោតមកក្នុងទូរសព្ទដៃរបស់គាត់។ ជនរងគ្រោះបានឆែកមើលទូរសព្ទនៅចំពោះមុខជនល្មើសដែលកំពុងបើកម៉ូតូ ហើយភ្លាមនោះជនល្មើសក៏ឆក់ទូរសព្ទដៃនោះ ព្រមទាំងជិះគេចខ្លួនបាត់ទៅតែម្តង។ ប៉ូលិសស្រុក Banglamung កំពុងបន្តការស៊ើបអង្កេតដើម្បីតាមដានជនសង្ស័យបន្ត ព្រមទាំងពិនិត្យកាមេរ៉ាសុវត្ថិភាពដែលនៅជិតនោះផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news