បេីសិនជានរណាទៅលេងមីយ៉ាន់ម៉ាហេីយមិនបានទៅកន្លែងនេះ នោះដូចមិនបានទៅដល់ មីយ៉ាន់ម៉ាអញ្ចឹង ។ នេះគឺមហាចេតិយមាសស្វេដាកន (Shwedagon Pagoda) ដែលអាចជាវត្តព្រះពុទ្ធសាសនាចាស់ជាងគេលេីពិភពលោក (UNESCO) ដែលគេជឿថាមានអាយុប្រហែល២៦០០ឆ្នាំមកហេីយ។ ចេតិយនេះសង់ពីឥដ្ឋបិតមាសរាប់តោន និងកំពូលមានពេជ្រ ដល់ទៅ ៧២ការ៉ាត់ ។ វាស្ថិតនៅ ទីក្រុងយ៉ង់ហ្គូន ដែលជាអតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា ហេីយក៏ជាទីក្រុងធំជាងគេរបស់មីយ៉ាន់ម៉ាផងដែរ។
មាសនិងត្បូងពេជ្រគឺបានពីការបរិច្ចាគរបស់ប្រជាជនដែលមានជំនឿលេីព្រះពុទ្ធសាសនា រាប់ចាប់ពីឋានៈក្សត្រមក តាំងតែពីសម័យដេីមរហូតដល់បច្ចុប្បន្ន។ អ្នកខ្លះមុខតែឆ្ងល់ថាចេតិយធំចឹងគេទុកដាក់អីមែនអត់ ?
ចេតិយនេះគឺតម្កល់ព្រះសិរីរឹកធាតុរបស់ព្រះពុទ្ធទាំងបួនព្រះអង្គនេះឯង ដូចជាព្រះកេសា ស្បង់ជីពរ និងគ្រឿងប្រដាប់របស់ព្រះពុទ្ធជាដេីម។ ណែនាំអោយអ្នកទាំងអស់គ្នាទៅពេលព្រលឹម រឺពេលល្ងាចយប់ព្រោះ វាត្រជាក់។ ពេលថ្ងៃការ៉ូក្ដៅខ្លាំងសឹងតែដេីរមិនបាន ចេតិយពណ៌មាស ចាំងភ្នែកខ្លាំងសឹងតែបេីកភ្នែកមិនរួច សម្រាប់ជនបរទេសត្រូវអស់ថ្លៃសំបុត្រចូលក្នុងម្នាក់ ១០០០០ចាត់ ប្រហែល ៧ដុល្លារអាមេរិក។
នៅជុំវិញចេតិយ មានព្រះតូចៗប្រចាំថ្ងៃកំណេីតរបស់យេីង ចឹងហេីយអ្នកទាំងអស់គ្នាអាចទៅស្រោចទឹក និងបួងសួងសុំសេចក្ដីសុខបានផងដែរ ព្រោះនៅមីយ៉ាន់ម៉ា គេជឿថាទីនេះគឺជាកន្លែងស័ក្តិសិទ្ធិបំផុត។
ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ
Like ផេកហ្វេសបុក៖ I lost around – អ្នកដំណើរក្រៅម៉ោង
Follow IG: Ilostaround_