Apple ក្លាយជាក្រុមហ៊ុនដំបូងគេ មានតម្លៃ ២ ទ្រីលានដុល្លារកំឡុងពេលមានវិបត្តិកូវីដ
ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ បានក្លាយជាក្រុមហ៊ុនដំបូងគេរបស់អាមេរិក ដែលឈានដល់តម្លៃ២ពាន់ពាន់លាន (ទ្រីលាន) ដុល្លារអាមេរិកក្នុងតម្លៃទីផ្សារ នៅក្នុងការបង្ហាញចុងក្រោយនៃរបៀបដែលក្រុមហ៊ុនយក្សបច្ចេកវិទ្យាទទួលបានអត្ថប្រយោជន៍ពីការវិវត្តនៃជំងឺឆ្លងកូវីដ។
ក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនយក្សដំបូងគេដែលទទួលបានតម្លៃទីផ្សារ ១ពាន់ពាន់លាន (ទ្រីលាន) ដុល្លារអាមេរិក ក្នុងទីផ្សារនៅខែមីនា ឆ្នាំ២០១៨។ Apple ត្រូវបានតាមពីក្រោយដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរួមមានក្រុមហ៊ុន Amazon, Microsoft និង Google Alphabet ដែលជាឪពុកម្តាយរបស់ក្រុមហ៊ុន Google ដែលបច្ចុប្បន្នក្រុមហ៊ុនទាំងអស់មានតម្លៃទីផ្សារជាង ១ពាន់ពាន់លាន (ទ្រីលាន) ដុល្លារ។ យោងតាមការគណនាសន្ទស្សន៍របស់ Bloomberg បានបង្ហាញថា ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple បានកើនឡើងទ្វេដង ពីកម្រិតទាបបំផុតនៅខែមីនា ដែលជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើលមួយដែលបាន ធ្វើឱ្យទ្រព្យនាយកប្រតិបត្តិរបស់លោក Tim Cook មានតម្លៃដល់ទៅ ១ពាន់លាន (ប៊ីលាន) ដុល្លារជាលើកដំបូង។
សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដទៃទៀតដែលទទួលបានតម្រូវការខ្ពស់ក្នុងកំឡុងពេលចាក់សោរក៏ដោយ Apple បានយកឈ្នះគូប្រជែងរបស់ខ្លួន កំឡុងពេលមានវិបត្តិសុខភាពពិភពលោក៕ ដោយ៖ ត្នោត