គិតត្រឹមវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅតំបន់រង្វង់មូលគោព្រៃ មានចរាចរណ៍ណែនតាប់តាន់ ហើយមានរថយន្តរាប់រយគ្រឿងបន្តកន្ទុយគ្នាដើរកម្សាន្តតាមរមណីយដ្ឋានល្បីៗផងដែរ។
រីឯភ្នំដោះក្រមុំ និងសមុទ្រឈើ ស្ទើរតែរកកន្លែងដើរគ្មាន ជាពិសេសទីតាំងឈរថតទេសភាពថតឃើញតែមនុស្សម្នាជំនួសទេសភាពដ៏ស្រស់បំព្រងពណ៌ខៀវស្រងាត់។
ចំពោះចំការស្រល់ និងទឹកជ្រោះប៊ូស្រា គឺគ្មានសេសសល់កន្លែងសម្រាប់អង្គុយហូបអាហារពិកនិចអីនោះទេ ព្រោះមនុស្សច្រើនពេក។
សង្កេតឃើញថា បងប្អូនយើងនៅតែប្រុងប្រយ័ត្នដោយមិនភ្លេចទឹកអាល់កុល ឬជែលសម្អាតដៃ និងវាស់កម្តៅ ដើម្បីបង្ការមេរោគដ៏កាចសាហាវកូវីដ១៩៕ ដោយ៖ត្នោត