រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវ ខាល ម្សាញ់ វក ចំពោះការងារ មុខជំនួញ នៅទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញបានច្រើនគួរសម
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖នៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនទៅមុខយឺតបន្តិច ហើយក្រៅពីនេះក៏ងាយកើតបញ្ហាចម្រូងចម្រាសថែមទៀតគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងនោះទេពីព្រោះនាំគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។
ជំនួញ ៖ ក្នុងថ្ងៃនេះពុំផ្តល់ផលល្អចំពោះការរើទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរប៉ុន្មានទេ។
ស្នេហា ៖ កំលោះក្រមុំជួបបញ្ហាខ្វាយខ្វល់ព្រោះតែការប្រចែប្រច័ណ្ឌលុកលុយច្រើន។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយហាក់មានអ្វីមួយជួយជំរុញឱ្យសម្រេចជោគជ័យដូចគាប់បំណងផង។ ការប្រកបការងារលោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។
ជំនួញ ៖ ការជួញដូរតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញ គ្រាន់ចិញ្ចឹមឆ្នាំងបាយផងដែរ។
ស្នេហា ៖ កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃណាស់។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងឱ្យសប្បាយចិត្តនិងធ្វើអ្វីក៏ល្អប្រសើរត្រឡប់មកវិញមួយចំនួនដែរ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបរថ្មីៗជាការល្អប្រពៃផងព្រោះឱកាសល្អៗកំពុងហុចឱ្យ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយធ្វើអ្វីក៏តែងជួបភាពរអាក់រអួលច្រើនផង។
ជំនួញ ៖ ការចេញធ្វើជំនួញរបស់លោកអ្នកទោះទីជិតឆ្ងាយមិនទាស់ខុសអ្វីឡើយ ព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។
ស្នេហា ៖ កំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកដំណើរការទៅមុខសន្សឹមៗជានិច្ចហើយបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់ជាជំហានៗផង។
ជំនួញ ៖ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅពឹងនរណាម្នាក់លោកអ្នកកុំរំពឺងពេកពីព្រោះថាក្តីខកបំណងនោះក៏មានខ្ពស់ផងដែរ។
ស្នហា ៖ កំលោះក្រមុំមានការនឿយណាយនិងមួហ្មងច្រើនដោយសារម្នាក់ៗប្រកាន់នូវចិត្តខ្លាំងរៀងៗខ្លួន។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រេចចិត្តឬធ្វើអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។
ជំនួញ ៖ ពេលនេះប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាសេចក្តីសុខខ្លួនឯង ហេតុនេះមិនត្រូវតបតជាមួយក្រុមមនុស្សថាស្តីបន្ទោសដាក់ឡើយពីព្រោះថាងាយកើតជារឿងរាវជម្លោះវិវាទណាស់ផង។
ជំនួញ ៖ ដោយសារដួងរាសីដាំក្បាលចុះម្ល៉ោះហើយការចេញធ្វើជំនួញទីជិតឆ្ងាយគឺមានការជួបបញ្ហាលំបាកក្នុងការរកផលចំណូលនិងកើតការរកាំរកូសច្រើនថែមទៀត។
ស្នេហា ៖ ស្នេហាប្រុសស្រីត្រូវចេះរក្សាកិត្តិយសកុំភ្លើតភ្លើនខុសរបៀបនាំខូចអស់កេរ្តិ៍ឈ្មោះវង្សត្រកូល។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖
នៅថ្ងៃនេះលោកអ្នកអាចកើតរឿងរាវបន្តិចបន្តួចយាយីឬទទួលស្តាប់រឿងរាវមិនល្អណាមួយផង។
ជំនួញ ៖ ការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេព្រោះតែការរកផលចំណូលតានតឹងហើយការចំណាយវិញនោះមេានគ្រប់សារពើដែលសឹងរកទប់ទល់ពុំឈ្នះ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាសុវត្តិភាពបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទចំពោះគ្នាតែក៏ងាយផ្អែមល្ហែមវិញផង។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផង។
ជំនួញ ៖ ការធ្វើជំនួញទីឆ្ងាយជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារតែងរាំងស្ទះហើយពិសេសងាយត្រូវចៅហ្វាយស្តីបន្ទោសឱ្យថែមទៀត។
ជំនួញ ៖ ធ្វើជំនួញទីជិតឆ្ងាយគប្បីត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការបន្ថែមភាពប្រយ័ត្នប្រយែងឱ្យបានច្រើន។
ស្នេហា ៖ កំលោះក្រមុំមានភាពមិនជឿនលឿនទៅមុខតែងាយថយក្រោយពិសេសការកើតជម្លោះវិវាទក៏ងាយកើតមានឡើងណាស់ផង។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។
ជំនួញ ៖ បើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺតែងផ្តល់ការចម្រុងចម្រើនគួរសម។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។
ស្នេហា ៖ កំលោះក្រមុំមានការលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាប្រពៃ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបរឿងរាវរកាំរកូសក្នុងកិច្ចការងារច្រើនដូច្នេះគួរពង្រឹងតួនាទីការងាររបស់ខ្លួនឯងឱ្យបានខ្លាំងក្លាឡើងវិញ។លោកអ្នកត្រូវរវៀសរវៃដៃជើងទើបកិច្ចការងាររីកលូតលាស់ជាងនេះទៅរួច។
ជំនួញ ៖ របររកស៊ីជួញដូរពេលនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។
ស្នេហា ៖ ប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ើជំនួញទីជិតឆ្ងាយគប្បីត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការបន្ថែមភាពប្រយ័ត្នប្រយែងឱ្យបានច្រើន។
ស្នេហា ៖ កំលោះក្រមុំមានភាពមិនជឿនលឿនទៅមុខតែងាយថយក្រោយពិសេសការកើតជម្លោះវិវាទក៏ងាយកើតមានឡើងណាស់ផង៕ ប្រភព៖ Cen