Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន់អាំងអ្នកសៀមរាប ឆ្ងាញ់រហូតទាល់តែមានការប្រកួតយកពានរង្វាន់ប្រចាំតំបន់

សៀមរាប៖ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ អំពីវិធីចម្អិនម្ហូបរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក្នុងឱកាសទទួលបានការអនុញ្ញាតឲ្យឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៥ថ្ងៃ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុកទាំង១២ បានរៀបចំនូវព្រឹត្តិការណ៍ ដោយបង្កើតនូវកម្មវិធីជាច្រើន។

ក្នុងនោះ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២០ បានរៀបចំនូវកម្មវិធី ប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ ខេត្តសៀមរាប ដែលមានបេក្ខជនមកពីក្រុង ស្រុកទាំង ១២ បញ្ចេញនូវសមត្ថភាពស្នាដៃតាមក្រុង ស្រុក ដណ្តើមយកភាពល្បីល្បាញ តាមរយៈមាន់អាំងឆ្ងាញ់ប្រចំាតំបន់របស់ខ្លួន។

ក្នុងព្រឹត្តិការណ៍ក្នុងការប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់នេះ ក៏មានការចូលរួមជាកិត្តិយសពីសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ទៀតផង។

បើតាមការលើកឡើងរបស់ ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក ភឿន គឹមលី លក្ខខណ្ឌនៃការប្រកួតមាន់អាំង គឺមានរៀបចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និងភ្លក់រស់ជាតិផងដែរ ក្នុងការប្រកួតគឺមានការពិនិត្យទៅសោភ័ណភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬកសិកម្ម) និងរសជាតិទៀតផង។

មាន់អាំង គឺជាមុខម្ហូបសាមញ្ញមួយប្រភេទ មានរសជាតិឆ្ងាញ់ និងជាមុខម្ហូប ពេញនិយមរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងខេត្តសៀមរាបនេះតែម្តង។ 

ដោយឡែកសម្រាប់ខេត្តសៀមរាប ប្រជាពលរដ្ឋមួយចំនួនប្រកបរបបអាំងមាន់លក់ជាច្រើនកន្លែង ដូចជានៅស្រុកពួក ឃុំសសរស្តម្ភ និងស្រុកប្រាសាទបាគង ឃុំបាគង ហើយទទួលបានការគាំទ្រពីអ្នកធ្វើដំណើរចេញចូល ឆ្លងកាត់យ៉ាងច្រើនកុះករ។ 

ឆ្លងតាមគណៈកម្មការត្រួតពិនិត្យ និងធ្វើការដាក់ពិន្ទុ ដល់បងប្អូនជាបេក្ខជនមានអាជីពអ្នកអាំងមាន់លក់ មកពីបណ្តាក្រុង ស្រុកទាំង ១២ ជាលទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ជ័យលាភីលេខ១ គឺបានទៅលើអ្នកស្រុកបន្ទាយស្រី លេខ២ បានទៅស្រុកសូទ្រនិគម និងលេខ៣ បានទៅក្រុងសៀមរាប៕ ដោយ៖ សៅ ធី

from: https://tnaot.com/km/m/detail/article/9607218