Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាថៃល្បីៗ ៣ ត្រៀមខ្លួនបង្ហាញរឿងថ្មីរបស់ខ្លួន

បន្ទាប់ពីបានបង្ហាញស្នាដៃក្នុងការសម្តែងរឿងរបស់ខ្លួនជាច្រើនរួចមក ឃើញថា តារាប្រុសស្រីមួយចំនួន ទទួលបានការយកចិត្តទុកដាក់ខ្លាំងពីអ្នកផលិតខ្សែភាពយន្តសម្រាប់ការផ្តល់សាច់រឿងឲ្យសម្តែង។ កាលពេលថ្មីៗនេះគេឃើញមានតារាសម្តែងប្រុស ៣រូបកំពុងត្រៀមបង្ហាញនូវចំណីចក្ខុថ្មីជូនដល់អ្នកទស្សនារបស់ខ្លួន។ ខាងក្រោមនេះអ្នកនឹងបានស្គាល់ ថានឹងមានតារាប្រុសរូបណាខ្លះដែលមានរឿងភាគថ្មីត្រៀមចាក់បញ្ចាំង។

១. Weir Sukollawat

Weir Sukollawat គឺជាតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពមួយរូប។ ថ្មីៗនេះលោកបានបង្ហើបឲ្យដឹងថា ខ្លួននឹងមានរឿងភាគទូរទស្សន៍ថ្មីមួយដែលត្រៀមចាប់ផ្តើមថតនៅក្នុង ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះហើយ។ ក្នុងនោះដែរលោកបានប្រាប់ទៀតថា ចំពោះតួសម្តែងស្រីដែរត្រូវលេងជាគូស្នេហ៍ជាមួយលោក ខាងក្រុមការងារផលិតនៅមិនទាន់បានបង្ហាញទេ។

២. Great Warintorn

Great Warintorn គឺតារាសម្តែងប្រុសមួយរូបដែលមានរូបរាងស្រស់សង្ហា និងទទួលបានការស្រឡាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រ។ យោងតាមប្រភពសារព័ត៌មានថៃមួយបានឲ្យដឹងថា លោកបានសម្តែងនៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា “Plerng Payu” ។

៣. Noom Sornram

ចំណែកឯតារាសម្តែងប្រុសជើងចាស់លោក Noom Sornram នេះវិញក៏ត្រៀមថតរឿងថ្មីមួយផងដែរ។ ចំពោះរឿងភាគដែរលោកត្រូវសម្តែង គឺជាសាច់រឿងចាស់ ដែលត្រូវលើកយកមកសម្តែងឡើងវិញមានចំណងជើងថា “Bang Kerd Kao”។ សម្រាប់ខ្សែភាពយន្តមួយនេះលោកនឹងត្រូវប៉ះគ្នាជាមួយនឹង កញ្ញា Pok Piyatida។

តោះចង់ដឹងថាខ្សែភាពយន្តទាំង៣ខាងលើល្អមើលកម្រិតណា សូមរង់ចាំតាមដានទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9370418