តាមការរាយការណ៍បានឱ្យដឹងថា មានរថយន្តសណ្តោងរ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿនក្នុងក្រុងប៉ៃលិន រួចក៏បានគៀរម៉ូតូមួយគ្រឿង ខណៈជិះបញ្ច្រាស់ទិសគ្នា បណ្តាលអោយបាត់បង់ជីវិតក្មេងម្នាកើហើយក៏មានអ្នករងរបួសចំនួន២នាក់ នៅចំណុចមុខអាហារដ្ឋានផ្ទះជុំគ្រួសារ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក្នុងថ្ងៃ១៩ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីរាយការណ៍ ចំណែកភាគីរថយន្តថៃមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះតែក្រោយពេលបង្កហេតុបានបើកបររត់គេចខ្លួន គឺជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ ពាក់ផ្លាកលេខថៃ បើកបរក្នុងទិសដៅពីកើតមកលិច ។
ចំពោះសពជនរងគ្រោះត្រូវបានគេប្រគល់ជូនសាច់ញាតិរួចហើយ ។ ចំណែកអ្នករងរបួសធ្ងន់-ស្រាល ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ដោយបច្ចុប្បន្នកម្លាំងនគរបាល កំពុងចាប់ឃាត់រថយន្តថៃសង្ស័យ១គ្រឿង ដែលមានភិនភាគខាងលើ ដើម្បីត្រួតពិនិត្យ ៕
ដោយ៖ត្នោត