Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់អាស៊ាន មានអ្នកស្លាប់និងឆ្លងកូវីដ១៩ បន្ដកើនឡើងជាង១០ម៉ឺននាក់

យោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ១១១ ៦៩៧នាក់ ក្នុងនោះស្លាប់ ៣២៤៥នាក់ និងជាសះស្បើយ ៥៥ ៩០៧នាក់។

សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ។ ប្រទេសនេះ មានអ្នកឆ្លងថ្មី ចំនួន៤៦៣ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ៣៩ ៨៥០នាក់ ស្លាប់២៥នាក់ និងជាសះស្បើយ ២៧ ២៨៦នាក់។

ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥ ២៩៥នាក់ ស្លាប់២០០០នាក់ និងជាសះស្បើយ១២ ៦៣៦នាក់។ ប្រទេសនេះ មានអ្នកស្លាប់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ​ទាំង១០ប្រទេស។ រីឯហ្វីលីពីន មានអ្នកឆ្លង ២៤ ១៧៥នាក់ ស្លាប់ ១០៣៦នាក់ និងជាសះស្បើយ ៥ ១៦៥នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លង៨ ៣៦៩នាក់ ​ស្លាប់១១៨នាក់ និងជាសះស្បើយ ៧០៦៥នាក់។ រីឯប្រទេសថៃ មានអ្នកឆ្លង ៣ ១២៩នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ២ ៩៨៧នាក់។

វៀតណាម មានអ្នកឆ្លង ៣៣២នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ៣២១នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២៦១នាក់ ស្លាប់៦នាក់​ និងជាសះស្បើយ ១៦៥នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់២នាក់ និងជាសះស្បើយ ១៣៨នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២៦នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៥នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ ចំនួន១៩នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9370284