Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្យុះសមុទ្រនៅឆ្នេរភូកេតបានធ្វើឱ្យទូកនេសាទពីរត្រូវលិចបាត់

បន្ទាប់ពីមានទូកនេសាទចំនួន ២គ្រឿងបានលិចក្នុងសមុទ្រនៅកោះ Maithon កាលពីព្រឹកថ្ងៃទី ១២ មិថុនា ក្រុមអ្នកសង្រ្គោះមកពី Royal Thai Navy Third Area បានរកឃើញបុរស ២នាក់នៅមានជីវិតនៅឡើយ។ ការស្វែងរកជនរងគ្រោះនៅតែបន្ត ព្រោះថានៅមានអ្នកលិចទូកចំនួន៤នាក់ទៀតមិនទាន់រកឃើញនៅឡើយ។

ការស្វែងរកជនរងគ្រោះនេះបានចាប់ផ្តើមតាំងពីម៉ោង​៨ព្រឹក បន្ទាប់ពីមានគេរាយការណ៍ថា មានរបស់អណ្តែតនៅចម្ងាយ ៨គីឡូម៉ែត្រពីកោះ Maithon ។ អ្នកនេសាទក្នុងស្រុកម្នាក់​បាន​ប្រទះឃើញ​អត្តសញ្ញាណប័ណ្ណមួយអណ្តែតនៅលើសមុទ្រ​មានឈ្មោះថា Witoon Mahawannasri អាយុ ៣៨ឆ្នាំមកពីខេត្ត Phayao ​។ ទូកកងពលជើងទឹក Tor 229 ត្រូវបានគេដាក់ពង្រាយភ្លាមៗនៅពេលទទួលបានការជូនដំណឹង ហើយពួកគេបានរកឃើញបុរស២នាក់នៅមានជីវិតនៅឡើយ។ អ្នកដែលត្រូវបានគេសង្គ្រោះមានឈ្មោះថា Suthep Hapsup និង Arthit Banpoom ដែលបានជិះទូកមួយក្នុងចំណោមទូកវែងទាំងពីរដែលលិចនៅក្នុងសមុទ្រ។ ​ក្រុមអ្នកសង្គ្រោះបន្តស្វែងរកមនុស្សចំនួន ៤នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។ ពួកគេគឺ Abi Wareesri (ម្ចាស់ទូក), Preechaprakon Hapsup, Witoon Mahawannasri និង Nikorn Faipet។

តាមប្រភពបានឱ្យដឹងថា ទូកទាំងពីរបានចាកចេញពីតំបន់ Ao Makham នៅវេលាម៉ោង ៤និង៣០នាទីរសៀល កាលពីថ្ងៃទី​១១ មិថុនាជាមួយអ្នកនេសាទផ្សេងទៀត។ ទូកទាំងពីរត្រូវបានជន់លិចដោយសារមានរលកធំៗ ហើយបានលិចនៅចម្ងាយប្រហែល ១.៥ ម៉ាយពី​កោះ​ Maithon នៅម៉ោងប្រហែល ៣ ទៀបភ្លឺ។ ក្រុមអ្នកសង្គ្រោះនិងមន្ត្រីប៉ូលិស Marine រួមទាំងអ្នកនេសាទផ្សេងទៀតក្នុងតំបន់កំពុងបន្តស្វែងរកជនរងគ្រោះដែលបាត់ខ្លួនចំនួន​ ៤នាក់ផ្សេងទៀត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket news

from: https://tnaot.com/km/m/detail/article/9370165